Tag: សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដាក់តាំងបង្ហាញហូលផាមួង ដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនទស្សនា និងសិក្សាស្វែងយល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដាក់តាំងបង្ហាញហូលផាមួង ដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនទស្សនា និងសិក្សាស្វែងយល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល ៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរបានចូលទស្សនា និងសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ ហើយពិព័រណ៍នេះមានរយៈពេល ...

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ត្រូវបានគេមើលឃើញថា បានក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានានាក្នុងការដឹកនាំសិស្សានុសិស្សមកសិក្សាឈ្វេងយល់ដោយផ្ទាល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានដាក់តាំងពិព័រណ៍នូវផលិតផលសូត្រជាច្រើនមុខមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងមានការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌ផងដែរ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦ ...

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថាសមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ ...

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង ...

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន ១១មុខ ដែលចែកចេញជា ៣ប្រភេទ នៅពាក់កណ្ដាលខែកុម្ភ: ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង ១១មុខនេះរួមមាន កន្សែងសូត្រចំនួន ៤ប្រភេទ, សំពត់ហូលចំនួន ៥ប្រភេទ និងហូលពិតានចំនួន ២ប្រភេទ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្ប:តម្បាញហូលខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូល ...

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំដាក់តាំងពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ ខណៈដែលសារមន្ទីរនេះ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ឬផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។ ...

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អភិរក្សវាយនភណ្ឌវប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជុំវិញដងទន្លេមេគង្គ និងទន្លេគង្គាបានជាច្រើន

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អភិរក្សវាយនភណ្ឌវប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជុំវិញដងទន្លេមេគង្គ និងទន្លេគង្គាបានជាច្រើន

លោកស្រី មឿន សូលីដា នាយិការងស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ បច្ចុប្បន្ននេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកក្នុងសាលពិព័រណ៍ទាំង៤របស់សារមន្ទីរមានដូចជា៖ ...

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណៈ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាសារមន្ទីរចំនួន៣ នៅក្នុងខេត្ដសៀមរាប ដោយមិនគិតថ្លៃចំនួនមួយឆ្នាំ ដើម្បីអបអរពិធីខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងដើម្បីទាក់ទាញអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជា ។ សារមន្ទីរទាំងបីនោះមាន ទី១ សារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរ ទី២ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅក្រុងសៀមរាប និងទី៣ ...

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

 ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំងនៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​វិ​ចិ​ត្រា​ឥណ្ឌា​នាំចេញ បានរៀបចំ​ការតាំងពិព័រណ៍ ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​បើក​ជូន​សាធារណជន​ចូល​ទស្សនា ...

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​សហការ​ជាមួយ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការអភិរក្ស​វាយ​ន​ភណ្ឌ​» រយៈពេល​១១​ថ្ងៃ​ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​០៣ ខែមិថុនា ដល់ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ផ្តោត​សំខាន់​លើ​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ។ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ក្រោម​អធិបតីភាព​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហង់ ពៅ ...

Recommended

សូម Like និង Follow ពួកយើង