រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន
ថ្លែងបិទកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ការកំណត់តំបន់អេកូទេសចរណ៍សម្រាប់រៀបចំផែនការជាជំហានៗ គឺជាយុទ្ឋសាស្ត្រវិស័យទេសចរណ៍ ដើម្បីស្រូបទាញយកទេសចរណ៍ថ្នាក់ខ្ពស់( Hight clase )គ្រប់ជាតិសាសន៍ក្នុងពិភពលោក ឱ្យមកកម្សាន្តកាន់តែមានចំនួនច្រើន និងស្នាក់នៅបានយូរថ្ងៃ ...