Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដឹកនាំ​គណៈប្រតិភូ នាយទាហាន​ក្រសួងការពារជាតិ អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ យោធិន​ពិការ រស់នៅក្នុង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប​

ដោយ Pothe Thun
23/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដឹកនាំ​គណៈប្រតិភូ នាយទាហាន​ក្រសួងការពារជាតិ អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ យោធិន​ពិការ រស់នៅក្នុង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប​
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ នាយទាហាន​ក្រសួងការពារជាតិ អញ្ជើញ​មក​សំណេះសំណាល​សួរសុខទុក្ខ យោធិន​ពិការ រស់នៅក្នុង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប ព្រមទាំង​បាន​នាំយក​អំណោយ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកជំទាវ មក​ចែកជូន​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។​

​បើតាម​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប បាន​ចាប់បដិសន្ធិ​ឡើង​ក្រោម​ការផ្តួចផ្តើម ដោយ​គតិបណ្ឌិត របស់ សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើម​នៃ​ការ កសាង​ក្នុង​ឆ្នាំ ២០០៨, ២០០៩, ២០១០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១១ បាន​ដំណើរការ កាត់​ខ្សែបូរ សម្ភោ​ធ​ដាក់អោយ ប្រើប្រាស់ ជា​ផ្លូវការ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពីពេលនោះ មកដល់​បច្ចុប្បន្ននេះ បងប្អូន​យោធិន​ពិការ ដែលមាន​សេចក្តីប្រកាស ទទួលស្គាល់ ជា​យោធិន​ពិការ របស់​ក្រសួងការពារជាតិ បាន​ចូលមក​រស់នៅ មាន​ចំនួន ២៩១​គ្រួសារ ។ ក្រោយ​ទទួលបាន របប​គោលនយោបាយ​ពី ប្រមុខ នៃ​រាជរដ្ឋាភិបាល នូវ​ដី ០១​ហិកតា​កន្លះ លំនៅដ្ឋាន​ចំនួន​មួយ​ខ្នង ៥​ម x ៧​ម រួចមក បងប្អូន ផ្តោត លើ​ការ ដាំ​ដំណាំ​រួមផ្សំ និង ការចិញ្ចឹម​សត្វ ដើម្បី​កែប្រែ សេដ្ឋកិច្ច​គ្រួសារ អោយបាន​ប្រសើ​ឡើង របស់ ពួកគាត់​ទាំងអស់គ្នា​! បើ​ប្រៀបធៀប ទៅនឹង​កាលដែល​ពួកគាត់ ចូលមក​រស់នៅ​តំបូង សេដ្ឋកិច្ច របស់​ពួកគាត់ ពុំ​សូវ​មាន​លំនឹង​ប៉ុន្មាន​នោះទេ តែ​រហូតមក​ដល់ពេលនេះ ដោយមាន​ការព្យាយាម របស់ ពួកគាត់ និង ការយកចិត្តទុកដាក់​ខ្ពស់​ពី ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​គ្រប់ ជាន់ថ្នាក់ គាំពៀរ​គ្រប់បែបយ៉ាង​កន្លងមក បច្ចុប្បន្ននេះ ពួកគាត់​មាន​ជីវភាព ល្អប្រសើ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​មាន​ប្រសា​ស​ន៏​សំណេះសំណាល​ជាមួយ​យោធិន​ពិការ និង​ក្រុមគ្រួសារ​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពីស​ម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​សម្តេច​តែងតែ​គិតគូរ ដល់​សុខទុក្ខ​នាយ និង​ពលទាហាន ព្រមទាំង​ក្រុមគ្រួសារ​របស់​បងប្អូន​យោធិន​ពិការ​គ្រប់ពេលវេលា​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាន​ប្រសា​ស​ន៏​ទៀតថា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា និង​ថ្នាក់​ដឹក នាំ​ក្រសួងការពារជាតិ តែងតែ​ដឹងគុណ​ជានិច្ច​ចំពោះ​វីរភាព អង់អាច​ក្លាហាន របស់​បងប្អូន​ជនពិការ ដែល​បាន​លះបង់​សាច់ឈាម ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ ក្នុងអំឡុង​សម័យ​សង្គ្រាមស៊ីវិល កន្លង មក​។ ហេតុនេះហើយ​បានជា​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​ប​ណ្ឌឹ​ត បានផ្ដល់​នូវ​អ្វីៗ​ទាំងអស់ គ្រប់បែបយ៉ាង ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន ព្រមទាំង​ក្រុមគ្រួសារ​របស់​យោធិន​ពិការ​យើង កាន់ តែ ប្រសើរ​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ​។

​ឯកឧត្តម ក៏បាន​ថ្លែង​កោត​ស​សើរ ចំពោះ​នាយ និង​ពលទាហាន យោធិន​ពិការ​គូ​លេន​៣១៧​សៀមរាប ដែល​រក្សាបាន​នូវ​ប្រពៃណី សីលធម៌ អត្ត​ចារិក និង​វិន័យ​របស់​ខ​.​ភ​.​ម ដោយ​កន្លងមក​ពុំដែល ធ្វើអំពើ​អ្វី​មិន​សមរម្យ បង្ក​ការលំបាក​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ឡើយ​។ ឯកឧត្តម ក៏បាន​ជូនពរ​ដល់​នាយ និង​ពលទាហាន យោធិន​ពិការ និង​ក្រុមគ្រួសារ សូម​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ធ បុព្វការី​ជន វីរ​យុទ្ធជន ដែល​បាន​ទៅកាន់​លោក​ខាងមុខ​តាម​ថែរក្សា​បងប្អូន ក្នុងឱកាស​ពិធី​ភ្ជុំបិណ្ឌ ឲ្យ​ជួបប្រទះ​តែ​នឹង​សេចក្ដីសុខ​តរៀង​ទៅ​។​

​អំណោយ​ដែល​បាន​យកមក​ចែកជូន គ្រួសារ​យោធិន​ពិការ​ចំនួន​២៩១​គ្រួសារ​​ផ្តល់ជូន​ថវិការ ដល់​មជ្ឈមណ្ឌល ចំនួន ៣០០០០០០​រៀល ​ផ្តល់ជូន​គ្រួសារ​យោធិន ២៩១​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន មី​០៥​កញ្ចប់ ត្រីខ​០៥​កំប៉ុង ទឹកដោះគោ​០១​កំប៉ុង​ស្ករស​០១​គីឡូក្រាម និង​ថវិការ ចំនួន ៣០០០០​រៀល ៕

 

​អត្ថបទ និង រូបភាព ៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ក្រសួងការពារជាតិមជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា សុខសន្តិភាព​

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា សុខសន្តិភាព​

ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ !

ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ !

 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.