អាជ្ញាធរខេត្តសៀមរាបនិងវិស័យឯកជន ចង់ប្រែក្លាយខែកញ្ញា ជាខែពិសេសដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរនៅរដូវភ្លៀងធ្លាក់
ដើម្បីជំរុញ និងបង្កើនភាពទាក់ទាញដល់អ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាប នៅរដូវភ្លៀងធ្លាក់ ជាពិសេសក្នុងខែកញ្ញានេះ អាជ្ញាធរខេត្តសៀមរាប រួមនិងវិស័យឯកជន បានសហការផ្ដួចផ្ដើមគំនិតបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញអ្នកទេសចរបន្ថែមទៀត។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាទេចរពិភពលោក នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ...