Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ បានបញ្ចប់ជាផ្លូវការជាមួយលទ្ធផលគួរជាទីមោទនៈ

ដោយ Pothe Thun
03/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ បានបញ្ចប់ជាផ្លូវការជាមួយលទ្ធផលគួរជាទីមោទនៈ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដែលរៀបចំឡើងនៅក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ជាមួយនឹងការទទួលបានការគាំទ្រ និងផ្លែផ្កាគួរជាទីមោទនៈ។

អង្គសិក្ខាសាលានេះដែរ សម្រេចបានលទ្ធផលដោយការគាំទ្រ និងដាក់ចេញនូវសសរស្តម្ភចំនួន៥ នៃផែនការអភិវឌ្ឍន៍រួមមាន៖ ទី១.ការពង្រឹង និងពង្រីកទីផ្សារទេសចរណ៍ចម្រុះមកកាន់ខេត្តសៀមរាប, ទី២.ការលើកកម្ពស់ខេត្តសៀមរាបជាគោលដៅទេសចរណ៍គួរឱ្យចងចាំ និងផ្តល់នូវបទពិសោធទេសចរណ៍ល្អៗ, ទី៣.ការកាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប, ទី៤.ការលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកថ្លៃ និងមិនមែនថ្លៃ នៃគោលដៅទេសចរណ៍ខេត្តសៀមរាប, និងទី៥.ការធ្វើពិពិធកម្ម និងលើកកម្ពស់អត្តសញ្ញាណ “សៀមរាប តារារះនាទិសឧត្តរ”។ ក្នុងនោះអង្គសិក្ខាសាលា ក៏បានឯកភាពគាំទ្រក្នុងការលើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់បញ្ចូលនូវគម្រោងកសាង និងកែលម្អឱ្យកាន់តែប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រទេសចរណ៍នៅតាមគោលដៅអាទិភាព ទៅក្នុងផែនការអភិវឌ្ឍន៍ មានដូចជា៖ តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់បេតិកភណ្ឌអង្គរ តំបន់បឹងទន្លេសាប តំបន់ក្រុងសៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រីជាដើម។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តម ថោង ខុន ប្រធាន គ.អ.ទ.ស បានបង្ហាញពីគោលបំណងដោយបានកំណត់គន្លឹះយុទ្ធសាស្ត្រដែលផ្តល់ផលភ្លាមៗ ក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម តាមរយៈការធ្វើអាទិភាវូបនីយកម្មសកម្មភាពរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងលើការគ្រប់គ្រង ការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប ដោយបន្ស៊ីពីខ្លឹមសារនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” និងស្របតាមការវិវត្តជាក់ស្តែងនៃបរិបទទីផ្សារទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តក្នុងខេត្តសៀមរាប ឱ្យបានគ្រប់រដូវកាលមកច្រើនដង ស្នាក់នៅយូរ និងចំណាយច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តសៀមរាប ត្រូវកំណត់ទស្សនវិស័យនៃការអភិវឌ្ឍ ដោយរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទនៅតែជាហេតុផលចម្បងតែមួយរបស់ភ្ញៀវទេសចរក្នុងការមកកាន់ខេត្តសៀមរាប។ ខេត្តសៀមរាប ត្រូវពង្រឹងលក្ខណសម្បត្តិរបស់ខ្លួន សម្រាប់ចាប់យកកាលានុវត្តភាពដែលមាននៅលើទីផ្សារអន្តរជាតិ និងត្រៀមខ្លួនឱ្យបានរួចរាល់នៅចំពោះមុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ដោយបានស្នើឱ្យក្រុមការងារលេខាធិការដ្ឋាន ខិតខំបន្តរៀបចំ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យបានឆាប់រហ័ស ដោយត្រូវបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវសង្គតិភាព ទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត នៅពេលដែលផែនការនេះត្រូវបានអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ទេសចរណ៍​ខេត្តសៀមរាប​អភិវឌ្ឍន៍ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំកម្ពុជា និងថៃ ប្រៀបប្រដូចក្រុងសៀមរាប ទៅនឹងប្រទេសអុីស្រាអែល ដែលពោរពេញដោយភាពបៃតង

ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំកម្ពុជា និងថៃ ប្រៀបប្រដូចក្រុងសៀមរាប ទៅនឹងប្រទេសអុីស្រាអែល ដែលពោរពេញដោយភាពបៃតង

គណៈកម្មការលទ្ធកម្មឃុំដំដែក ស្រុកសូទ្រនិគម ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ ២ខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំដំដែក ស្រុកសូទ្រនិគម ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ ២ខ្សែ ប្រកបដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.