សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចូលរួមយ៉ាងសកម្មក្នុងការចូលថែរក្សាសណ្ដាប់ធ្នាប់ជាមួយកម្លាំងសមត្ថកិច្ច ដែលការងារនេះបានធ្វើឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ លោក ខុម ក្រឹម ប្រធានរដ្ឋបាលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប បានឱ្យដឹងថា ដោយមានការយកចិត្ដទុកដាក់ពីថ្នាក់នាំ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ស.ស.យ.ក ខេត្តសៀមរាប ...