Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

ដោយ Pothe Thun
19/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានភាពត្រឹមត្រូវ សេរីនិងយុត្តិធម៌ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដសៀមរាប នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជាង ៣០០០នាក់ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមលោក ធា សថានី អនុប្រធានសហភាពសហព័ន្ធ ខេត្ដសៀមរាប និងប្រធានក្រុមការងារទទួលបន្ទុកជម្រុញ និងតាមដានការអនុវត្ដយុទ្ធនាការ”ពលរដ្ឋល្អ” ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ បានឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះថា តាមរយ:ការបណ្តុះបណ្តាលស្តីពីអ្នកសង្កេតការណ៍បោះឆ្នោត របស់សសយក ខេត្តសៀមរាប នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ក្នុងនោះសសយក ខេត្ត បានផ្តល់គ្រូបង្គោលក្នុងការបណ្តុះបណ្តាលអំពីអ្នកសង្កេតការណ៍បោះឆ្នោត ដល់ជនបង្គោលក្រុងស្រុកទាំង១២ នៃខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់បណ្តុះបណ្តាលបន្ត ទៅដល់អ្នកសង្កេតការណ៍ក្នុងមូលដ្ឋានក្រុងស្រុករបស់ខ្លួន។ កម្លាំងយុវជនចំនួនជាងបីពាន់នាក់នោះ ជាអ្នកសង្កេតការណ៍សំខាន់ ដើម្បីឱ្យមានយុត្ដិធម៌សម្រាប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខ្លីខាងមុខនេះ។

លោក ធា សថានី បានបន្ដថា មកដល់ពេលនេះ សសយក បានបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍បានប្រមាណជាង ៧០ភាគរយហើយ ក្នុងចំណោមអ្នកសង្កេតការណ៍សរុប ចំនួន ៣០១៦នាក់ ដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗ និងមុនបោះឆ្នោតខាងមុខនេះ។ លោកក៍ថ្លែងអំណគុណដល់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន សសយក ដែលបានផ្ដល់ឱ្យកាសដល់យុវជនឱ្យមានលទ្ធភាព ចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមមនុស្សធម៌ល្អ។ជាមួយគ្នានោះ លោកក៍បានស្នើឱ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ ក្នុងនាមជាពលរដ្ឋល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ធា សថានី បានបញ្ជាក់ថា ខេត្ដសៀមរាបមានការិយាល័យបោះឆ្នោត ចំនួន ១៥០៨ការិយាល័យ ដែលក្នុងនោះអ្នកសង្កេតការណ៍របស់ សសយក ត្រូវបានដាក់មួយការិយាល័យចំនួន ២នាក់ ដើម្បីតាមដានការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២នេះ។

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោតសង្កេតការណ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

No deposit Totally free Spins Nz ️ https://free-daily-spins.com/slots/cold-as-ice Better Pokies Incentive Now offers 2022

ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ

ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.