Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ

ដោយ Pothe Thun
21/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវលំមួយខ្សែដែលស្ថាបនាកាលពីឆ្នាំ២០០៦ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម លីវ សុខុន អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំស្លែងស្ពាន លោក ហ៊ុន ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ រួមនឹងលោកប្រធានក្រុមប្រឹក្សាស្រុក និងអស់លោកលោកស្រីជាអាជ្ញាធរស្រុក សមាជិកក្រុមការងារ ឃុំភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

សូមជម្រាបថា ផ្លូវដែលធ្វើការជួយសជុលនាពេលនេះ ជាប្រភេទផ្លូវគ្រួសក្រហម មានប្រវែងជាង ១០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាលា ឃុំស្នែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលឆ្លងកាត់ភូមិឧប្បសម្ព័ន្ធចំនួន៧ និងតភ្ជាប់ទៅភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយផ្លូវនេះដែរបានធ្វើការជួសជុល ដោយការបរិចាគនូវធនធានថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ។

បើតាមលោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ យើងមានផ្លូវ គឺមានក្តីសង្ឃឹម។ ផ្លូវគ្រួសដីក្រហមមួយខ្សែនេះ ឆ្លងកាត់ភូមិឧប្បសម្ព័ន្ធចំនួន៧ ក្នុងឃុំស្លែងស្ពាន និង តភ្ជាប់ទៅភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ វាផ្តល់នូវអត្ថប្រយោជន៍ដល់បងប្អូនក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងបង្កលក្ខណ:ងាយស្រួលដល់បងប្អូន សិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន និងទៅមណ្ឌលសុខភាពបានទាល់ពេលវេលាផងដែរ។ លោកបន្តថា ក្នុងរយៈពេលកន្លងមកដោយផ្លូវនេះ ឃុំគ្មានថវិកាធ្វើការជួសជុល ទើបអាជ្ញាធរឃុំ បានសំណូមពរដល់ក្រុមការងារ ដើមី្បរួមគ្នាធ្វើការជួសជុលផ្លូវនេះឡើងវិញ ទុកជាប្រយោជន៍សាធារណៈ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារ បានមានប្រសាសន៍ថា បច្ចុប្បន្នគឺយើងទាំងគ្នាស្ថិតនៅក្រោមម្លប់សន្តិភាព បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការជ្រោងទង់សាមគ្គីគ្នាឡើង ក្នុងការការពារថែរក្សាសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន មានភាពល្អប្រសើរ។ ទោះបីប្រទេសជាតិយើង ក៏ដូចពិភពលោកទាំងមូលបានជួបនូវវិបត្តិកូវិដ-១៩ យ៉ាងណាក្តី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំពុះពារស្វែងរកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មកចាក់ជូនដល់បងប្អូនដោយឥតគិតថ្លៃផងដែរ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ដែលជាដូសជម្រុញ និងសូមឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើមី្បជ្រើសរើសមេដឹកនាំមូលដ្ឋានដែលពេញចិត្ត ជួយដោះស្រាយបងប្អូននៅក្នុងឃុំ ស្រុក ក្នុងការបន្តការអភិវឌ្ឍក្នុងមូលដ្ឋានភូមិ ឃុំរបស់ខ្លួន និងចូលរួមគោរពនូវច្បាប់ចរាចរណ៍ បើកបរត្រូវគោរពនូវសីលធម៌ និងចូលរួមថែរក្សាផ្លូវថ្នល់ក្នុងមូលដ្ឋាននេះ ដើមី្បធានាក្នុងការប្រើប្រាស់បានយូរអង្វែងទៀត៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ

ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ

ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.