Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

ដោយ Pothe Thun
21/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប សម្រាប់ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ដោយមានការចូលរួមពីសំណាក់លោកលោកស្រី ជាថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពក្នុងខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោក នាក់ ណេរ៉ុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជារងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែគណៈកម្មការខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ វឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ដែលគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធខិតខំសម្រេចបាននូវសមិទ្ធិផលជាច្រើនមកទល់ពេលនេះ ហើយបានបង្ហាញឲ្យឃើញពីការសហការគ្នាល្អរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តផងដែរ។

លោក នាក់ ណេរ៉ុន ជាក់ស្ដែងជាលទ្ធផលសម្រាប់កិច្ចប្រជុំនាឱកាសនេះដែរ អង្គប្រជុំប្រជុំបានពិនិត្យ និងអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងរបាយការណ៍ វឌ្ឍនភាពសម្រាប់ឆ្នាំ២០២១ នៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។ ជាមួយនោះលោកក៏បានស្នើសុំថ្នាក់ដឹកនាំមន្ទីរស្ថាប័ណ រួមនឹងវិស័យឯកជន និងអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្ម ផ្អែកលើជំនាញ នៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សោម ចំណាន បានឯកភាពជាមួយស្ថានភាពលំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យអាក់ខានការងារ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ តែយ៉ាងណាក៍ដោយក៍យើងបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងអស់ពីលទ្ឋភាពដែលអាចធ្វើបាន ហើយពេលនេះ គឺជាវេលាសមស្របដែលយើង នឹងចាប់ផ្តើមរៀបចំឱ្យមាននូវផែនការសកម្មភាពច្បាស់លាស់ សម្រាប់គណៈកម្មការនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយនេះ។ ជាមួយគ្នានោះខេត្តសៀមរាបត្រូវបានជ្រើសរើសជាខេត្តគំរូដំបូងគេ សម្រាប់ការកសាងនូវផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងដើម្បីជួយផ្នែកបច្ចេកទេសសម្រាប់លេខាធិការដ្ឋានគណៈកម្មការថ្នាក់ខេត្ត អាចអនុវត្តការងាររបស់ខ្លួនបានដោយរលូន។

ឯកឧត្តម សោម ចំណាន មានប្រសាសន៍បន្តថា ចំពោះលទ្ធផលនៃកិច្ចប្រជុំស្ដីពីការពិនិត្យ និងអនុប័តនាថ្ងៃនេះដែរ វាបានបង្ហាញឲ្យឃើញថា ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គឺមានចក្ខុវិស័យខ្ពស់ ក្នុងការជំរុញ និងកែប្រែក្នុងការធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមត្រូវឆ្នាំ២០២៥ សំដៅផ្លាស់ប្តូរពីឧស្សាហកម្ម ដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ។ ក្នុងនោះសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីឲ្យស្របទៅតាមយន្តការណ៍នៃការអនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពទាមទារនូវកិច្ចសហការដោយមានការសម្របសម្រួលដ៏ទន់ភ្លន់រវាងវិស័យនានាជាប់ទាក់ទងទៅនឹងវិស័យមុខរបរ និងការងារ តែបើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួតែម្នាក់ឯង នោះពិតជាមិនអាចទទួលរ៉ាប់រងអនុវត្តឱ្យទទួលបានជោគជ័យឡើយ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ផ្តល់អនុសាសន៍ ៦ចំនុច ប្រគេនព្រះមន្ត្រីសង្ឃ និងអាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្ត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ផ្តល់អនុសាសន៍ ៦ចំនុច ប្រគេនព្រះមន្ត្រីសង្ឃ និងអាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្ត

Gamble Da Vinci best real money slots for iphone Diamonds Slot Https

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.