Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ផ្តល់អនុសាសន៍ ៦ចំនុច ប្រគេនព្រះមន្ត្រីសង្ឃ និងអាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្ត

ដោយ Pothe Thun
21/05/2022
នៅក្នុង សាសនា និង មនុស្សធម៌
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ផ្តល់អនុសាសន៍ ៦ចំនុច ប្រគេនព្រះមន្ត្រីសង្ឃ និងអាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្ត
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ព្រះធម្មសិរី ជុំ គីមឡុង ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះមេគណខេត្ត និងព្រះធម្មកវីវង្ស នង មាណវោ ព្រះរាជាគណៈថ្នាក់ត្រី ព្រះមេគណខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅវត្តរាជបូណ៌ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត ព្រមទាំងព្រះសង្ឃ លោកអាចារ្យ អាចារិនី លោក លោកស្រី គណៈចលនាសាសនិក ឥស្លាម គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទទូទាំងខេត្តជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន បានបានផ្តល់អនុសាសន៍ចំនួន ៦ចំនុច សម្រាប់ជាគោលការណ៍ក្នុង ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿ និងសាសនា៖ ទី១.ត្រូវរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានា ដែលមានស្រាប់ ដូចជា ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និង ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័ននានា ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យសាសនា ឲ្យកាន់តែរឹងមាំ ល្អផូរផង់ ស្ថិតស្ថេរតទៅ។ ទី២.ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាព ស្ថាប័នរបស់ខ្លួន ដើម្បីពង្រឹងរបៀបរបបការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់។ ទី៣.ត្រូវរក្សាសាមគ្គីភាព និងមានសុខដុមនីយកម្មសាសនា គឺរវាងព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឥស្លាម សាសនា និងសាសនាផ្សេងៗទៀត ជៀសវាងការបង្កបញ្ហាជម្លោះអធិករណ៍ណាមួយកើតឡើង។ ទី៤.ត្រូវរួបរួមគ្នាថែរក្សា សន្តិភាព អរគុណនយោបាយ ឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៏ឯកដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ឱ្យបានគង់វង្ស។ ទី៥.ត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការបន្តកៀរគរប្រជាជនទៅចាក់វ៉ាក់សាំង ដួសជម្រុញ និងការអនុវត្តវិធានការសុខាភិបាលនានា និងទី៦.ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរលោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ក៏ដូចជាគ្រប់សាសនិក ត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវសាមគ្គីភាព និងការរីកចំរើនលើគ្រប់សាសនា។ លោកស្រីបានថ្លែងអំណរព្រះគុណ និងកោតសរសើរ ចំពោះសាសនិកដោយស្មោះប្រកបដោយក្តីរីករាយ និងមោទនភាពបំផុត ដែលបានឃើញនូវកម្លាំងសាមគ្គីដ៏ល្អប្រសើររវាងព្រះសង្ឃ និងពុទ្ធសាសនិក និងគ្រប់សាសនិកដទៃទៀត ដែលមាន ការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

លោកស្រីមានប្រសាសន៍បន្ថែំថា នៅតាមវត្តអារាម វិហារ ស៊ូរ៉ា ស្នាក់ការថ្វាយបង្គំ បានប្រែក្លាយជាដំបូន្មាន ជួយអប់រំកូនចៅឲ្យប្រតិបតិ្តតែអំពើល្អដែលជាការរួមចំណែក ក្នុងការកសាងធនធានមនុស្សឱ្យបានល្អដល់សង្គម និងប្រទេសជាតិ។ ហើយម្យ៉ាងទៀត ក៏សូមបន្តអនុវត្តន៍ ឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿ និងសាសនា៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Gamble Da Vinci best real money slots for iphone Diamonds Slot Https

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាបន្តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីធីតាសង្រ្កាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូទៅវិញទៅមក រវាងទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនម៉ិន

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាបន្តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីធីតាសង្រ្កាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូទៅវិញទៅមក រវាងទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនម៉ិន

អាជ្ញាធរជាតិអប្សរា បង្ហាញសៀវភៅអ្នកថែអង្គរ ដើម្បីឱ្យស្គាល់អ្នកធ្វើការងារថែរក្សាអង្គរ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន បានសិក្សាស្វែងយល់

អាជ្ញាធរជាតិអប្សរា បង្ហាញសៀវភៅអ្នកថែអង្គរ ដើម្បីឱ្យស្គាល់អ្នកធ្វើការងារថែរក្សាអង្គរ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន បានសិក្សាស្វែងយល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.