Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ

ដោយ Pothe Thun
21/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាប បានចាប់ផ្តើម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ ដែលមានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នាពេលខាងមុខនេះ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ហើយសម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតដំបូងនេះ មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ រួមមានគណបក្សប្រជាជនកម្ពុជា , គណបក្សភ្លើងទៀន។

លោក នឹម វ៉ាន់សំ បន្តថា សម្រាប់ថ្ងៃដំបូងនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យសុំធ្វើសកម្មភាពបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ក្នុងក្របខណ្ឌក្នុងទូទាំងខេត្ត ខណៈគណបក្សភ្លើងទៀន បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត កំពុងសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំតម្រាយផ្លូវឱ្យគណបក្សនយោបាយ ព្រមទាំងមានការបែងចែកពេលវេលា ដើម្បីចៀសវាងកុំឱ្យមានការប្រឈម ការទល់មុខគ្នាក្នុងការដង្ហែក្បួនទាំងឡាយ ហើយចំនួនពិតប្រាកដ យ៉ាងណានោះ នៅទីណាប៉ុន្មាន គឺមានភាពលម្អិត តាមមូលដ្ឋាននីមួយៗ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបន្តទៀតថា ក្នុងទូទាំងខេត្តសៀមរាប មានឃុំសង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោត ចំនួន១.៥០៨ការិយាល័យ និង មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨៨.៥៣៣នាក់ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ។

បើតាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា ថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនារក សម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ មានសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ចន្លោះពី៤ទៅ៥ពាន់នាក់ ដង្ហែក្បួនឃោសនាបោះឆ្នោត តាមបណ្តក្រុងស្រុកក្នុងខេត្តសៀមរាប។ សម្រាប់ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមនៃកម្លាំងសាមគ្គី ដែលកើតចេញពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិកសមាជិកា ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យយល់ និងឃើញច្បាស់ អំពីកំលាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវភាពជោគជ័យ ដែលស្ដែងចេញពីមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ ។ មន្ត្រីដដែលក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួនចាំបាច់ត្រូវគោរព ឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ វិន័យ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា ។

គួរបញ្ជាក់ថា នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៣ ចូលរួមប្រកួតប្រជែង ១. គណបក្សប្រជាជនកម្ពុជា , ២.គណបក្សភ្លើងទៀន ,៣. គណបក្សខ្មែររួបរួមជាតិ , ៤. គណបក្សហ៊្វុនស៊ិនប៉ិច ,៥. គណបក្សខ្មែរស្រឡាញ់ជាតិ , ៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៧. គណបក្សឆន្ទៈខ្មែរ ,៨. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ , ៩. គណបក្សកែទម្រង់កម្ពុជា ,១០. គណបក្សកម្ពុជានិយម ,១១. គណបក្សសញ្ជាតិកម្ពុជា , ១២. គណបក្សយុវជនកម្ពុជា និង១៣. គណបក្សរស្មីខេមរា និងមានបេក្ខជនសរុបចំនួន ៦,១១៣នាក់ ស្រី ២,០៥៩នាក់ ឈរឈ្មោះប្រកួតប្រជែង ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ

ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.