Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
21/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៦២នាក់ និងអតីតគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២៩នាក់ សរុបចំនួន ៩១នាក់ ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សស្រុកស្រីស្នំ។ ការប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម លីវ សុខុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ និងលោក ហ៊ន់ ឬទ្ធិ ប្រធានគណបក្សស្រុក ព្រមទាំងសមាជិកសមាជិកាគណបក្សជាច្រើននាក់ បានចូលរួម។

ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ មានប្រសាសន៍ថា សមាជិកថ្មី ដែលបានចូលមករូមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ប្រមាណជា ៩១នាក់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា នេះគឺជាសកម្មភាពនយោបាយដ៏ត្រឹមត្រូវ ការជួបជុំនាពេលថ្ងៃនេះ ជាកម្លាំងថ្មីបន្ថែមទៀត ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា នៅស្រុកស្រីស្នំយើង ជាសកម្មភាពដ៏សំខាន់ ដើម្បីចូលរួមត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទិ៥ ឆ្នាំ២០២២នេះ។ ដែលបងប្អូនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាង ៤០ឆ្នាំ និងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ឲ្យរួចផុតពីការកាប់សម្លាប់ ព្រមទាំងមានការអភិវឌ្ឍឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម បន្តថា គណបក្សនេះមានសមិទ្ធផលដែលទទួលបាននាពេលកន្លងមក គឺកត្តាសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលកន្លងមក និងផែនការយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ភាពជោគជ័យរបស់សម្តេចតេជោ គឺយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ដោយឥតគិតថ្លៃ ហើយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ទើរ១០០% នៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានស្វាគមន៍ ចំពោះបងប្អូនទាំង ៩១នាក់ ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺស្របពេលកម្ពុជាបាននឹងកំពុងអនុវត្តរដ្ឋធម្មនុញ្ញ និងគោរពសិទ្ធិមនុស្ស ដោយមានការបោះឆ្នោតជាតិ បោះឆ្នោតសកល និងបោះឆ្នោតអសកល ដោយយើងអនុវត្តតាមគោលការណ៍ច្បាប់រយ:ពេល ៥ឆ្នាំម្តង។ ម្យ៉ាងទៀតការសម្រេចចិត្តរបស់បងប្អូន ដើម្បីចូលរួមគាំទ្រជាមហាគ្រួសារជាមួយគណបក្សប្រជាជនកម្ពុជា នឹងមានជីវភាពល្អប្រសើរ មិនមានការបែងចែកអ្នកថ្មី ឬអ្នកចាស់នោះទេ។ គឺយើងទទួលយកបងប្អូនមកពីគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសុខដុមបនីយកម្ម ក្រោមដំបូលសន្តិភាព៕

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ផ្តល់អនុសាសន៍ ៦ចំនុច ប្រគេនព្រះមន្ត្រីសង្ឃ និងអាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្ត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ផ្តល់អនុសាសន៍ ៦ចំនុច ប្រគេនព្រះមន្ត្រីសង្ឃ និងអាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា អ៊ីម៉ាំម៉ាស្ទិទទូទាំងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.