Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

ដោយ Pothe Thun
19/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសំអាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនៃការបោសសម្អាតមីនរយៈពេល ៣០ឆ្នាំ នៅកម្ពុជា បានកែប្រែ និងផ្តល់មុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនេះជាការចូលរួមមិនអាចកាត់ថ្លែបានពីគ្រប់ភាគីពាក់ព័ន្ធនឹងវិស័យមីនទាំងអស់។

ឯកឧត្ដម លី ធុជ មានប្រសាសន៍ទៀតថា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបានសម្តែងនូវការដឹងគុណដល់បុគ្គលិកដោះមីនទាំងអស់ ដែលបានអនុវត្តផ្ទាល់ ព្រមទាំងចូលរួមគាំពារសន្តិភាព បានពលីលៈបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបានខិតខំប្រឹងប្រែងក្នុងការចូលរួមនាំមកនូវការប្រែប្រួលយ៉ាងធំធេងដល់ប្រទេសកម្ពុជា ដែលងើបចេញពីសង្រ្គាមទៅជាប្រទេសមានការអភិវឌ្ឍ លើគ្រប់វិស័យ តាមរយៈការងារបោសសម្អាតមីន/ស.ផ.ស. ក្រោមការសម្របសម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរមីន។ ក្នុងនោះវិស័យមីននៅកម្ពុជា ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធលើការរៀបចំឲ្យមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ចំពោះការរួមគ្នាពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ កិច្ចសហប្រតិបត្តិការ និងការផ្តល់ភាពជាដៃគូររវាងអង្គភាព និងអង្គភាពជាដើម។ ដូចនេះភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងច្រើនក្នុងការផ្តល់នូវធនធាន និងជំទាញបច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីឲ្យទស្សនវិស័យដឹកនាំ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាទី១៨ (CSDG)។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានណែនាំឲ្យគ្រប់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តការងារស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យឲ្យមានភាពប្រសើរឡើង ដូចជាអនុវត្តការរំដោះផ្ទៃដី (Land Release) ឲ្យបានពេញលេញ ទាំងការស្រាវជ្រាវមិនបច្ចេកទេស (C1) ការស្រាវជ្រាវបច្ចេកទេស (C2) និងការបោសសម្អាតទាំងស្រុង (C3)។ ប្រតិបត្តិករទាំងអស់ត្រូវសហការឲ្យបានជិតស្និទជាមួយអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហានានា លើការងារស្រាវជ្រាវ បោសសម្អាត និងគ្រប់គ្រងទិន្នន័យ និងអនុវត្តតាមសេចក្តីណែនាំ ឬការឯកភាពដែលបានពិភាក្សារួមគ្នា។ បន្ថែមលើពីនោះភាគីពាក់ព័ន្ធត្រូវសហការឲ្យបានជិតស្និតជាមួយអង្គភាពទិន្នន័យអាជ្ញាធរមីន ក្នុងការបញ្ជូន រក្សាទុក និងដោះស្រាយបញ្ហានានា លើការគ្រប់គ្រងទិន្នន័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម និងការគ្រប់គ្រងទិន្នន័យ ប្រព្រឹត្តិទៅនៅខេត្ដសៀមរាប ដោយមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមកិច្ចសហការគាំទ្រពីអង្គការ NPA និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរមីន តំណាងអាជ្ញាធរជាតិគីមីសាស្រ្ត កងវិស្វកម្ម ប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ (CMAC, NPMEC, HALO Trust, MAG, NPA, CSHD & APOPO) និងក្រុមការងារផែនការសកម្មភាពមីន (ម៉ាពូ) ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង។ កិច្ចប្រជុំនេះ គឺដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបោសសម្អាតមីន /ស.ផ.ស និងការគ្រប់គ្រងទិន្នន័យ ដែលបានកំពុងអនុវត្តដោយប្រតិបត្តិករជាតិ-អន្តរជាតិ សំដៅឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​អាជ្ញាធរ​មីន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

No deposit Totally free Spins Nz ️ https://free-daily-spins.com/slots/cold-as-ice Better Pokies Incentive Now offers 2022

ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ

ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.