ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបនិងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកក្រឡាញ់ និងលោកជំទាវ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងអមដំណើរដោយរដ្ឋបាលស្រុក លោក លោកស្រី មកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត...
ព័ត៌មានលំអិតបើតាមលោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ខេត្ដសៀមរាប បានឱ្យដឹងព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះថា លំនៅឋានប្រជាពលរដ្ឋចំនួន ៥៣៨ខ្នងផ្ទះ ស្មើរនឹង ១,៧៦៩គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីស្នំ រួមទាងស្រូវវស្សាចំនួន ៣,៥២៩ហិកតា និងដំឡូងមី ៥៤៥ហិកតា សាលារៀនចំនួន ១២កន្លែង...
ព័ត៌មានលំអិតលោកស្រី ចាន់ សួយ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះ ១ខ្នង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដែលគ្រួសាររងគ្រោះ មានឈ្មោះ សាន ចិន្តា ភេទប្រុស...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស៊ីហ្វីក ខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ជូនដល់បុគ្គលិកមកពីតាមបណ្ដាសណ្ឋាគារ និងភោជនីដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបសរុបចំនួន ១២០នាក់។ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ១២ថ្ងៃនេះ រៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ។ លោកបណ្ឌិត ម៉ប់ ស៊ីនួន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣០គ្រួសារ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ស្ថិតក្នុងភូមិឈូករ័ត្ន ឃុំជន្លាសដៃ ស្រុកក្រឡាញ់។ អំណោយដែលបានផ្ដល់ជូននាឱកាសនេះ ១គ្រួសារទទួលបាន៖...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមស្បៀង សម្រាប់សង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងនៅក្នុងខេត្តសៀមរាប។ លោក សុខ ថុល នាយករដ្ឋបាល សាលាខេត្ត ក្នុងនាមជាប្រធានអង្គប្រជុំបានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណា ដើម្បីជំរុញឲ្យការធានាបានសន្តិសុខស្បៀងនៅទូទាំងខេត្ត បើទោះក្នុងកាល:ទេស:ដែលជួបនូវគ្រោះធម្មជាតិផ្សេងៗក្តី។ លោក...
ព័ត៌មានលំអិតតាមរបាយការណ៍របស់លេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងកាលពីយប់ថ្ងៃទី២៨ ខែមេសានេះថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានឧបទ្ទវហេតុគ្រោះធម្មជាតិ កើតឡើង ដោយភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់ និងមានផ្គររន្ទះ បណ្តាលឱ្យប៉ះពាល់ស្រុកពីរ គឺ ស្រុកស្វាយលើ និងស្រុកពួក ខេត្តសៀមរាប ធ្វើឱ្យស្លាប់ មនុស្សម្នាក់, របួសធ្ងន់ចំនួន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៧ គ្រួសារក្នុងស្រុកន្ទាយស្រី ក្នុងនោះមានឃុំឃុនរាម រលំផ្ទះចំនួន៣ខ្នង របើកដំបូលផ្ទះចំនួន១២ខ្នង និងឃុំត្បែង រលំផ្ទះចំនួន១ខ្នង និងរបើកដំបូលផ្ទះចំនួន១ខ្នង ដែលបានរងគ្រោះកាលពីថ្ងៃទី៨ ខែមីនា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានជួបសំណេះសំណាល និង យកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ស្រុកស្វាយលើ ចំនួន ២៩គ្រួសារ កាលពីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ដែលពិធីនេះបានប្រារព្ធឡើងនៅវត្តខ្នាតក្រៅ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក សូ ផ្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនឹងសហការី បាននាំយកអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៥គ្រួសារ រស់នៅភូមិសួង ឃុំត្រពាំងធំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.