ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅសទស្សនានៅប្រាសាទតាកែវ ដើម្បីឱ្យការចរាចររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទតាកែវ។ កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ក្រុមការងារបានរៀបចំទិសដៅវង់ទស្សនានៅប្រាសាទតាកែវ ដោយកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ ដូចជា ការកាត់លះមែកឈើខ្លះៗរៀបចំជាផ្លូវថ្មើរជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ

នៅវត្តចន្លោង ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប បានធ្វើការចែកជូននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់រឹង សរុបចំនួន ២៥១៨បណ្ណ នៃក្បាលដីសរុប ២៩០១ក្បាលដី ស្ថិតក្នុងភូមិចំនួន ៣នៃសង្កាត់ស្រង៉ែ រួមមាន ភូមិស្រង៉ែ...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ៨០គ្រួសារ ជាអតីតពលរដ្ឋរស់ក្នុងសំណង់មិនរៀបរយលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប ហើយបានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ ស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀល។ បើតាមលោកស្រី លឹម...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញចាប់ផ្ដើមធ្វើកំណាយក្នុងកំពែងប្រាសាទអង្គរវត្តទិសនិរតី ដើម្បីសិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណ ស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត ដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរ ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូង។ លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿនព្រះវិហារបុរាណ។ រចនាបថសន្លឹកសីមាអាចឱ្យយេីងកំណត់អាយុកាលទួលវិហារនេះ ទៅអំឡុងសតវត្សរ៍ទី១៤...

ព័ត៌មានលំអិត

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប ធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប រួមមាន ៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងបានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ...

ព័ត៌មានលំអិត

សត្វសំពោចក្រអូបមួយគូ ត្រូវបានយកមកផ្សាំងមុនការដោះដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សត្វសំពោចក្រអូប ចំនួន ២ក្បាលនេះ មានញី១ និងឈ្មោល១ ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានដឹកជញ្ជូនពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ហើយយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង នឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ លោក Nick Mark...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរ ទទួលបានបច្ច័យជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីបន្តសាងសង់កុដិសម្រាប់ទីសេនាសនៈសង្ឃ

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើម រៀបចំបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យបានចំនួន ៤០លាននិង ៦០ម៉ឺនរៀល សម្រាប់បន្តការសាងសង់ដំបូលនៃកុដិថែវ ស្ថិតនៅក្នុងទីតាំងវត្ត។ បើតាម ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅស្រុកបន្ទាយស្រី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនគ្រួសារកូនភ្លោះ ៣នាក់ គ្រួសារទី៤០០ ដែលមានឪពុកឈ្មោះ ម៉ោញ ទន់អ៉ី អាយុ២៥ ឆ្នាំ ម្តាយឈ្មោះ យៀន សុផាន...

ព័ត៌មានលំអិត

អ្នកជំនាញបង្ហាញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ គឺបានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ មកម្លេះ

បន្ទាប់ពីមានការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃ និង Flinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំកាលពីពេលកន្លងទៅ អ្នកជំនាញបានបញ្ជាក់ថា ឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចកក្រុងសៀមរាប គឺបានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ មកម្លេះ។ បើតាមលោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា បេក្ខភាពតំណាងរាស្ត្រ ជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ជាង១ពាន់នាក់ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ទៀ សីហា ប្រធានគណកម្មាធិការគណបក្សប្រជាជនខេត្ត និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជាង១.៧០០នាក់ មកពីសង្កាត់ទឹកវិល និងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំខាងនយោបាយមួយ ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍...

ព័ត៌មានលំអិត
Page 178 of 703 1 177 178 179 703

Recommended

សូម Like និង Follow ពួកយើង