ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីតាមវិស័យក្រោមឱវាទមន្ទីរកសិកម្ម ព្រមទាំងអង្គការដៃគូនានាក្នុងខេត្តសៀមរាបទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស ដោយគួរណែនាំដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់សិក្សាពីការផលិតនិងខ្សែច្រវាក់តម្លៃទីផ្សារ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវនិងដាំបន្លែ និងថែរក្សាទីផ្សាឱ្យបានគត់មត់។ ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឺះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភជាលើកទី៥ នូវថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត...

ព័ត៌មានលំអិត

បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

បុរសវ័យជាង៧០ឆ្នាំម្នាក់ ត្រូវបានក្រពើខាំស្លាប់ភ្លាមៗ ខណ:ដែលកំពុងដើរហាត់ប្រាណជំវិញអាងចឹញ្ចឹមក្រពើរបស់ខ្លួនឯង ហើយរអិលជើងធ្លាក់ចូលអាងចឹញ្ចឹមក្រពើនោះ។ ជនរងគ្រោះរូបនោះ មានឈ្មោះ លួន ណាំ អាយុ ៧២ឆ្នាំ មានទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ជាគណ:កម្មាការវត្តពោធិ៍បន្ទាយជ័យ បានស្លាប់បាត់បង់ជីវិត នៅម៉ោង៥និង៤០នាទីព្រឹក ក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅពេលជនរងគ្រ...

ព័ត៌មានលំអិត

ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា បុត្រាបុត្រី ចៅប្រុសស្រី រួមនឹងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ ជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមគន្លងព្រះពុទ្ធសាសនា និងទំនៀបទម្លាប់ជាតិ។...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួសជុល កែលំអ ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើន ដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹង ព្រមទាំងខ្លោងទ្វារនេះទាំងមូល អាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក អេស្វា (PVNCM ESWAR) ប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភានេះថា ការជួសជុលនេះមានរយៈ ១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា...

ព័ត៌មានលំអិត

យុវជនជាង ៥០០នាក់មកពី ២៥រាជធានី/ខេត្ដ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការស្ម័គ្រចិត្ដដើម្បីហគមន៍ខ្ញុំ

យុវជនជាង៥០០នាក់ មកពីទូទាំង ២៥រាជធានី/ខេត្ដ បានទទួលបានការបណ្ដុះបណ្ដាល ស្ដីពីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ និងផ្សព្វផ្សាយសៀវភៅណែនាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន សហគមន៍ និងស្ថាប័ន តាមរយៈយន្តការការងារស្ម័គ្រចិត្ត ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លែងបិទវគ្គបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្មឌីជីថល នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទសហគ្រិនឌីជីថលនវានុវត្ដន៍អាជីវកម្ម រដូវកាលទី៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាប នាថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការជំរុញ វិស័យឌីជីថលដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ ដើម្បីធ្វើការពិភាក្សាជុំវិញការត្រៀមរៀបចំដំណើរទស្សនៈកិច្ចសិក្សា ដកស្រង់ និងផ្លាស់ប្ដូរបទពិសោធន៍ការងារផលិតកម្មវិធី Twin Radio កម្ពុជា-ថៃ នៅចុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នៅខេត្តសៀមរាប។ លោក លុកស៊ីត...

ព័ត៌មានលំអិត

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជិតមួយគីឡូម៉ែត្រ ក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលផ្លូវនេះកំពុងកសាងជិតរួចរាល់ហើយដោយមូលនិធិឃុំ។ ប្រជាពលរដ្ឋ រស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា កន្លងមកផ្លូវខ្សែនេះមានការលំបាកធ្វើដំណើរដោយនៅរដូវវស្សាទឹកលិច និងពេលរដូវប្រាំងមានជង្ហុកធំៗ។ ចំនែកផ្លូវថ្មីដែលកំពុងស្ថាបនានេះជាផ្លូវបេតុងថ្មីធំទូលាយ ដែលវានឹងជួយសម្រួលការធ្វើដំណើរប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិកម្ម ងាយស្រួលសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាពិសេសជួយលើកស្ទួយកម្ពស់ជីវភាព...

ព័ត៌មានលំអិត
Page 184 of 698 1 183 184 185 698

Recommended

សូម Like និង Follow ពួកយើង