អាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណ:កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា (ICC-Preah Vihear) នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយធ្វើការប្រជុំផ្ទាល់ និងប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃស្រុកជីក្រែង លោក តាន់ ប៊ុនឆន អភិបាលរងស្រុកជីក្រែង ខេត្តសៀមរាប បានស្នើដល់អង្គសន្និបាតពិភាក្សា និងចាប់អារម្មណ៍ផ្តោតទៅលើការពង្រឹងរចនាសម្ព័ន្ឋគ្រប់គ្រងការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ ពិសេសចូលរួមអប់រំសីលធម៌សង្គមដល់យុវជនឱ្យបានខ្លាំងក្លា ដើម្បីទប់ស្កាត់នូវអំពើអសកម្មទាំងឡាយរបស់យុវវ័យដូចជាការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខ និងក្មេងទំនើងក្នុងមូលដ្ឋានជាដើម។ល។ លើសពីនេះត្រូវពិភាក្សាការពង្រឹងការងារអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ដោយផ្សារភ្ជាច់ទៅនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការព្រះពុទ្ឋសាសនាមានសណ្តាប់ធ្នាប់ល្អ ធានានូវសាមគ្គីភាពផ្ទៃក្នុងជួរពុទ្ឋសាសនិក លុបបំបាត់នូវការបែងចែកនិន្នាការសាសនា ទៅតាមជំនឿដោយគ្មានហេតុផល។ លោកអភិបាលរងស្រុក ក៏បានសំណូមពរដល់សាសនិកទាំងអស់...
ព័ត៌មានលំអិតក្រុមបុរាណវិទ្យានរបស់មជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ឡដុតភាជន៍ប្រើប្រាស់ប្រចំាថ្ងៃ នៃសហគមន៍ស្មូនបុរាណនៅឡទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។ លោក ទិន ទីណា អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនានេះថា កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ក្រុមការងារមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ក្នុងគោលបំណងបញ្ជាក់ឱ្យច្បាស់ថាទួលនេះ ជាឡដុតភាជន៍សម័យបុរាណ ឬយ៉ាងណា។...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី២១ ខែមីនានេះ ហ្វូងមនុស្សជាច្រើនមានទាំងជនជាតិខ្មែរ និងបរទេសបាននាំគ្នាចូលទៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ចាប់តាំងពីព្រលឹមស្រាងៗ ក្នុងបំណងឈរចាំមើលព្រឹត្តិការណ៍អច្ឆរិយៈដ៏អសា្ចរ្យគឺថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត។ ក្រុមមនុស្សដែលក្នុងដៃ មានម៉ាស៊ីនថតរូប និងខ្លះកាន់ទូស័ព្ទដៃរង់ចាំថតជាស្រេចនោះបាននាំគ្នាឈរចាំ ត្រៀបត្រា នៅមុខប្រាសាទអង្គរវត្ត ចាប់តាំងតែពីផ្ទៃមេឃនៅងងឹតមិនទាន់ភ្លឺច្បាស់ម្ល៉េះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ការរង់ចាំរបស់ពួកហាក់ដូចជាអ្វីៗមិនបានសមតាមបំណងដែលខំភ្ញាក់ពីព្រលឹម ហើយរូតរះទៅ កាន់ទីធ្លាមុខប្រាសាទអង្គរវត្តនោះឡើយ ដោយសារតែវេលាម៉ោ ប្រមាណជា ៦និង៣០នាទីព្រឹក...
ព័ត៌មានលំអិតPostsUfc Opportunity FaqBoth Communities In order to Score BookiesFa Glass Final Chance, Selections, Predictions: State-of-the-art Sports Model Shows Best Bets...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតនៅព្រឹក ថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ រវាងរថយន្តនិងម៉ូតូ បានបណ្ដាលឱ្យក្មេងស្រី ២នាក់ស្លាប់ នៅចំណុចខាងកើតមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាងរថយន្តម៉ាក Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-7208 បានបេីកបុក ម៉ូតូម៉ាកScoopy ពណ៌ស សេរីឆ្នាំ២០២២...
ព័ត៌មានលំអិតបើទោះបីមានវិបត្តិសកលនៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់គ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្ដី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង ស្រុក តែងតែជួយអន្តរាគមន៍ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានភ្លាមៗ។ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះ...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា សហការគាំទ្រពីអង្គការដៃគូនិងអាជ្ញាធមូលដ្ឋានបានរៀបចំពិធីទស្សនកិច្ចសិក្សា ពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាដូនឪក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់...
ព័ត៌មានលំអិតអ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » ន័យសាមញ្ញ គឺរយ:ពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាច មើលឃើញច្បាស់ពីគុកតារាជ នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។ លោក អុឹម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.