Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អច្ឆរិយៈថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៅព្រឹកមិញ បានទាក់ទាញ់ភ្ញៀវទេសចរជាច្រើននាំគ្នាទៅឈរចាំមើលភាព

ដោយ Pothe Thun
21/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អច្ឆរិយៈថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៅព្រឹកមិញ បានទាក់ទាញ់ភ្ញៀវទេសចរជាច្រើននាំគ្នាទៅឈរចាំមើលភាព
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី២១ ខែមីនានេះ ហ្វូងមនុស្សជាច្រើនមានទាំងជនជាតិខ្មែរ និងបរទេសបាននាំគ្នាចូលទៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ចាប់តាំងពីព្រលឹមស្រាងៗ ក្នុងបំណងឈរចាំមើលព្រឹត្តិការណ៍អច្ឆរិយៈដ៏អសា្ចរ្យគឺថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត។

ក្រុមមនុស្សដែលក្នុងដៃ មានម៉ាស៊ីនថតរូប និងខ្លះកាន់ទូស័ព្ទដៃរង់ចាំថតជាស្រេចនោះបាននាំគ្នាឈរចាំ ត្រៀបត្រា នៅមុខប្រាសាទអង្គរវត្ត ចាប់តាំងតែពីផ្ទៃមេឃនៅងងឹតមិនទាន់ភ្លឺច្បាស់ម្ល៉េះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ការរង់ចាំរបស់ពួកហាក់ដូចជាអ្វីៗមិនបានសមតាមបំណងដែលខំភ្ញាក់ពីព្រលឹម ហើយរូតរះទៅ កាន់ទីធ្លាមុខប្រាសាទអង្គរវត្តនោះឡើយ ដោយសារតែវេលាម៉ោ ប្រមាណជា ៦និង៣០នាទីព្រឹក នៅចំពេលដែលថ្ងៃរះដល់ចុងកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនោះបែរ ជាផ្ទៃមេឃមានពពកបាំង ធ្វើឱ្យបាត់រាងមូលរបស់ព្រះអាទិត្យព្រមទាំងមិនសូវមានពន្លឺល្អផង។ បើទោះបីយ៉ាងនេះក៏ដោយ ក្រុមនុស្ស នៅតែសប្បាយរីករាយ និងទិដ្ឋភាពថ្ងៃរះ នៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះ ហើយអ្នកខ្លះ បានឱ្យដឹងថាពួកគេនឹងព្យាយាមតាមមើលព្រឹត្តិការណ៍អច្ឆរិយៈនៅអង្គរវត្តនេះ បន្តទៀតនៅថ្ងៃទី២២ ខែមីនា ខាងមុខ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បាន មានប្រសាសន៍ថា បាតុភូតធម្ម ជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » គឺថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទ អង្គរវត្តនៅ ថ្ងៃទី២១ ខែមីនា គឺជាព្រឹត្តិការណ៍ពិសេសជាពេលវេលា ដែលបែងចែកដំណើរគោចររបស់ព្រះអាទិត្យ រវាងពេលថ្ងៃ និងពេលយប់មានរយៈពេលស្មើគ្នាដោយខុសពីខែធម្ម តាខ្លះរយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាង យប់ហើយ វាគឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីនេះ កើតឡើង មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈ ពិសេសរបស់បុព្វបុរសខ្មែរដែលបាន រៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេចដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្តបង្កើតចេញជាព្រឹត្តិការណ៍អច្ឆរិយៈ គឺថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នេះឡើងក្នុង១ឆ្នាំពីរដងហើយក៏ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជាតែមួយប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោគ ឈិត សាវី

Tags: ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តសមរាត្រិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

អាជ្ញាធរស្រុកជីក្រែង សំណូមពរដល់ព្រះសង្ឃ ពង្រឹងប្រព័ន្ឋគ្រប់គ្រង គោរពប្រតិបត្តិធម៌វិន័យរបស់សង្ឃ និងជំរុញពុទ្ឋបរិស័ទចូលរួមថែរក្សាវិស័យព្រះពុទ្ឋសាសនា ឱ្យបានស្ថិតស្ថេរយូអង្វែង

អាជ្ញាធរស្រុកជីក្រែង សំណូមពរដល់ព្រះសង្ឃ ពង្រឹងប្រព័ន្ឋគ្រប់គ្រង គោរពប្រតិបត្តិធម៌វិន័យរបស់សង្ឃ និងជំរុញពុទ្ឋបរិស័ទចូលរួមថែរក្សាវិស័យព្រះពុទ្ឋសាសនា ឱ្យបានស្ថិតស្ថេរយូអង្វែង

ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.