Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

ដោយ Pothe Thun
21/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមបុរាណវិទ្យានរបស់មជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ឡដុតភាជន៍ប្រើប្រាស់ប្រចំាថ្ងៃ នៃសហគមន៍ស្មូនបុរាណនៅឡទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។

លោក ទិន ទីណា អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនានេះថា កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ក្រុមការងារមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ក្នុងគោលបំណងបញ្ជាក់ឱ្យច្បាស់ថាទួលនេះ ជាឡដុតភាជន៍សម័យបុរាណ ឬយ៉ាងណា។ តាមរយៈលទ្ធផលកំណាយ ក្រុមការងារបានរកឃើញ រចនាសម្ពន្ធឡដុតភាជន៍ ក្នុងសីតុណ្ហភាពទាប ដូចជា ឆ្នាំង ក្អម ក្រឡ និងក្បឿង។ល។ យោងលើលទ្ធផលស្រាវជ្រាវ ដែលជាមូលដ្ឋានទិន្នន័យមួយយ៉ាងសំខាន់ដែលអាចបញ្ជាក់បានថា នៅលើទំនប់ស្ថិតនៅជ្រុងភាគពាយព្យខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ មានឡដុតភាជន៍សម័យបុរាណពិតប្រាកដមែន ដូច្នេះហើយទើបក្រុមការងារមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានបន្តស្រង់ទិន្នន័យបណ្តុំឡដុតភាជន៍ និងបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ (G.P.S) នៅទីតាំងទ្បទ្វារដីឆ្នាំងនៃក្រុងអង្គរធំ ដើម្បីកំណត់ពីវិសាលភាពស្ថានីយ កំណត់ចំនួនទួលទ្ប និងបែងចែកក្រុមទួលឡ។ល។ ជាលទ្ធផលយើងអាចកំណត់បានថា បណ្តុំទួលឡដុតភាជន៍នៅក្រុមឡទ្វារដីឆ្នាំងនៃអង្គរធំ មានទួលឡសរុបចំនួន២៤ និងចែកចេញជា ១១ក្រុម។

លោកបន្តថា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២២មក ក្រុមការងារបានជ្រើសយកទួលមានលេខសម្គាល់ TDCK7a ក្នុងក្រុមទី៧ ដើម្បីធ្វើកំណាយស្រាវជ្រាវ។ គោលគំនិតនៃការធ្វើកំណាយស្រាវជ្រាវទួលឡនេះ គឺដើម្បីសិក្សាបន្ថែមពីរចនាសម្ព័ន្ធឡផ្សេងៗទៀត នៅក្នុងបរិវេណឡទ្វារដីឆ្នាំង ថាតើមានទម្រង់ដូចឡ TDCK1 (ទួលត្រពាំងបុស្ស) ដែរឬទេ និងដើម្បីស្វែងយល់ពីការប្រាស័យទាក់ទងគ្នារបស់ក្រុមស្មូននៅទ្បទ្វារដីឆ្នាំង។ រហូតមកដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២២នេះ ជាលទ្ធផលនៃកំណាយស្រាវជ្រាវ បានរកឃើញសំណល់រចនាសម្ពន្ធឡដុតភាជន៍ ដែលមានរចនាសម្ពន្ធដូចគ្នាទៅនិងឡ TDCK1 ប៉ុន្តែមានលក្ខណៈខុសប្លែកត្រង់ថា នៅលើនៅទួល TDCK1 មានឡតែមួយ ចំណែកឡនៅលើទួល TDCK7a រកឃើញមានឡចំនួន៤ មានចរន្តភ្លើងរត់ពីក្រោមឡើងទៅលើដូចចង្រ្កាន ហើយយោងតាមលទ្ធផលស្រាវបញ្ជាក់ថា ឡទាំងនោះចំនួន២ឬ៣អាចដុតដំណាលគ្នាក្នុងពេលតែមួយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរបានឱ្យដឹងថា ក្នុងចំណោម ឡដុតកុលាលភាជន៍ទាំង៤ នៅទួល TDCK7a នេះ មិនមែនមានទំហំធំទាំងអស់ទេ ដោយឡខ្លះ មានអង្កត់ផ្ចិតកម្ពស់ត្រឹមតែ១ម៉ែត្រកន្លះ និងខ្លះទៀតមានទំហំដូចគ្នានិងឡនៅទួល TDCK1 មានប្រវែងមុខកាត់២ម៉ែត្រ២តឹក និងបណ្ដោយ៣ម៉ែត្រ។ ដែលអាចសន្និដ្ឋានបានថា ជារចនាសម្ព័ន្ធឡបុរាណមួយ ដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅចុងសតវត្សរ៍ទី១៣ និងបញ្ចប់នៅដើមសតវត្សរ៍ទី១៥៕

អត្ថបទ និង រូបភាព ៖ លោក ជា ស្រស់

Tags: ក្រុមឡទ្វារដីឆ្នាំងធ្វើកំណាយអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកជីក្រែង សំណូមពរដល់ព្រះសង្ឃ ពង្រឹងប្រព័ន្ឋគ្រប់គ្រង គោរពប្រតិបត្តិធម៌វិន័យរបស់សង្ឃ និងជំរុញពុទ្ឋបរិស័ទចូលរួមថែរក្សាវិស័យព្រះពុទ្ឋសាសនា ឱ្យបានស្ថិតស្ថេរយូអង្វែង

អាជ្ញាធរស្រុកជីក្រែង សំណូមពរដល់ព្រះសង្ឃ ពង្រឹងប្រព័ន្ឋគ្រប់គ្រង គោរពប្រតិបត្តិធម៌វិន័យរបស់សង្ឃ និងជំរុញពុទ្ឋបរិស័ទចូលរួមថែរក្សាវិស័យព្រះពុទ្ឋសាសនា ឱ្យបានស្ថិតស្ថេរយូអង្វែង

ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.