Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីទស្សនកិច្ចសិក្សា និងពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ សាលាបឋមសិក្សាដូនឪ

ដោយ Pothe Thun
17/03/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីទស្សនកិច្ចសិក្សា និងពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ សាលាបឋមសិក្សាដូនឪ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា សហការគាំទ្រពីអង្គការដៃគូនិងអាជ្ញាធមូលដ្ឋានបានរៀបចំពិធីទស្សនកិច្ចសិក្សា ពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាដូនឪក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងវត្តមានអញ្ជើញចូលរួម ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Claire Conan (ក្លែរ ខូណាន់) នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំលាងដៃ លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាច្រើនទៀតផងដែរ។លោក ពិន ប្រាកដ អភិបាលរងខេត្តមានប្រសាសន៍ថា៖ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តផ្អាកដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជន គ្រប់កម្រិត ជាបណ្តោះអាសន្ន ដោយជំនួសដោយការបង្រៀនពីចម្ងាយ (តាមអនឡាញ)វិញ ហើយមកដល់ចុងឆ្នាំ២០២១ គ្រឹះស្ថានសាធារណៈ និងឯកជន បានបើកដំណើរការឡើងវិញ។ លោកអភិបាលរងខេត្តបញ្ជាក់ថា៖បេសកកម្មវិស័យអប់រំក្នុង ក្របខណ្ឌគោលដៅអភិវឌ្ឍដោយចីរភាព ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត នៅតែមានមហិច្ចតាខ្ពស់ថែមទៀត ក្នុងគោលដៅធ្វើឱ្យកុមារ និងយុវជន គ្រប់រូបទទួលបាននូវសេវាអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បើពិនិត្យជារួមឃើញថា មានកុមារ ប្រមាណជិត ២% នៅក្រៅសាលារៀន ទោះបីជាពួកគេដល់វ័យត្រូវ ចូលសិក្សាហើយក៏ដោយ កុមារមួយចំនួនចូលរៀនពុំបានជាប់លាប់ ការបោះបង់ការសិក្សា ការរៀនធ្លាក់មធ្យមភាគ អត្រាត្រួតថ្នាក់ និង អត្រាឆ្លងភូមិសិក្សាពុំទាន់ឆ្លើយតបទៅនឹងសំណូមពរ។ល។ ដែលជា បញ្ហាសេសសល់ទាមទារឱ្យវិស័យអប់រំ និងអ្នកពាក់ព័ន្ធជួយគាំទ្របន្ថែម ទៀតទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ថវិកា បច្ចេកទេសជាដើម។ លោកស្រី Claire Conan (ក្លែរ ខូណាន់) នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក មានប្រសសន៍ថា៖ពីឆ្នាំ១៩៩៩មក មានកុមារជាង២លាននាក់នៃសាលាបឋមសិក្សាសរុបចំនួន១១១៣សាលាក្នុងខេត្តគោលដៅចំនួន១០ ដែលទទួលអត្ថប្រយោជន៍ពីកម្មវិធីផ្តល់អាហារតាមសាលារៀន។តាមរយៈកម្មវិធីនេះបានជួយសម្រួលនិងលើកកំពស់ដល់ការចុះឈ្មោះចូលរៀន ការតាមដានវត្តមានសិក្សានិងការយកចិត្តទុកដាក់របស់កុមារក្នុងថ្នាក់រៀន ហើយពួកគាត់ក៍ទទួលបានអាហារប្រកបដោយអាហារូបត្ថម្ភដើម្បីជួយកុមារឱ្យមានសុខភាពល្អនិងជាពិសេសជួយសម្រួលដល់កុមារក្នុងគ្រួសារក្រីក្រនិងងាយរងគ្រោះ និងរួមចំណែកជួយលើកកំពស់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានតាមរយៈការទិញកសិផលពីកសិករក្នុងសហគមន៍ផងដែរ និយាយរួមកម្មវិធីផ្តល់អាហារតាមសាលារៀនជាការវិនិយោគមួយបែបក្នុងការកសាងធនធានមនុស្សដែលជាមូលដ្ឋានគ្រឺះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ពីឆ្នាំ២០១៩មក កម្មវិធីស្បៀងអាហារពិភពលោកបានផ្ទេរសាលាបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនចំនួន២៩០សាលា ដែលក្នុងនោះបានប្រើប្រាស់ថវិកាប្រមាណជា៣លានដុល្លារ ពេលនេះក៍បានផ្ទេរសាលាចំនួន៨៥បន្ថែមទៀតជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា េឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy ដោយមើលឃើញពីសារសំខាន់នៃកម្មវិធីផ្តល់អាហារតាមសាលានេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានផ្តល់ថវិកាប្រមាណជាង៨៤លានដុល្លាដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីគាំទ្រដល់កម្មវិធីនេះ សម្រាប់សិស្សបឋមសិក្សាទូទាំងប្រទេសកម្ពុជា។ លោករំពឹងថា បើទោះណាជាជំនួយត្រូវបានបញ្ចប់នៅពេលណាមួយ កម្មវិធីនេះនៅតែអាចបន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា ឯកឧត្តម Patrick Murphy មានប្រសាសន៍ថា៖ដោយមើលឃើញពីសារសំខាន់នៃកម្មវិធីផ្តល់អាហារតាមសាលានេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានផ្តល់ថវិកាប្រមាណជាង៨៤លានដុល្លាដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីគាំទ្រដល់កម្មវិធីនេះ សម្រាប់សិស្សបឋមសិក្សាទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម រំពឹងថា បើទោះណាជាជំនួយត្រូវបានបញ្ចប់នៅពេលណាមួយ កម្មវិធីនេះនៅតែអាចបន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា៖កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាអាទិភាពមួយរបស់វិស័យអប់រំ ក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើន ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីការគាំពារសង្គម។ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងជាស្ថាប័នប្រតិបត្តិ បានប្ដេជ្ញាអនុវត្ត និងសម្រេចឱ្យបាននូវ សូចនាករនានា។

ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីការគាំពារសង្គម ក្នុងនោះរួមមាន កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ, និងកម្មវិធីផ្ដល់អាហារតាមសាលារៀន សំដៅធានាដល់ការធ្វើឱ្យមានលំនឹងប្រាក់ចំណូលរបស់ប្រជាជនស្ថិតក្នុងក្រុមគ្រួសារក្រីក្រ, ងាយរងគ្រោះ, និងទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីជំនួយសង្គម ប្រកបដោយសមធម៌ និងបរិយាបន្ន ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា៖ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យក្រសួងពង្រីកវិសាលភាពរបស់កម្មវិធីផ្តល់អាហារតាមសាលារៀនពីចំនួន ២០៥ សាលា ទៅដល់ ២៩០សាលា ក្នុងខេត្តគោលដៅចំនួន ៩ បើទោះបី កម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។ ទន្ទឹមជាមួយនោះ ផែនការយុទ្ធសាស្រ្ត ផ្ទេរ-ទទួល កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងត្រូវបានពិភាក្សា រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធានាឱ្យការអនុវត្តប្រព័ន្ធជំនួយសង្គម កាន់តែមានគុណភាព គណនេយ្យភាព សង្គតិភាព ចីរភាព និងបរិយាបន្ន សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨។ ជាជំហានបន្ទាប់ ក្រសួងនឹងពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការដាក់ចេញនូវអនុក្រឹត្យ និងប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និង លោកជា ស្រស់

Tags: ទស្សនកិច្ច​សិក្សាសាលារៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងក្រុងសៀមរាប បង្កឱ្យក្មេងស្រី ២នាក់ស្លាប់

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងក្រុងសៀមរាប បង្កឱ្យក្មេងស្រី ២នាក់ស្លាប់

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.