ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់ឱ្យថ្នាក់ដឹកនាំជាតិកំពូលៗ ត្រូវតែជាឥស្សរជនមានសញ្ជាតិតែមួយ

នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៥៧រូប។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នៅសាលប្រជុំនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើ សូចនាករ និតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាបចំនួនប្រមាណជាង៣០រូប ។ លោក ង៉ូវ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យជំនាញនីមួយៗ សហការគ្នាឲ្យបានល្អ និងច្បាស់លាស់ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិ អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី ២៣-២៤ ខែវិច្ឆិកាខាងមុខនេះ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ រៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមប្រជុំផ្ទាល់ និងតាមប្រពន្ធ័ Zoom ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា វេទិកាតុមូល និពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០នេះ គឺក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវរៀបចំទាំងស្រុង ដែលកិច្ចការងារនេះ ត្រូវធ្វើយ៉ាងណា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សាររដ្ឋ និងឯកជន នៅក្នុងភូមិសាស្រ្តក្រុង-ស្រុក នៃខេត្តសៀមរាប តាមរយ:ប្រព័ន្ធវីដេអូ Zoom កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរក្រុងស្រុកក្នុងទូទាំងខេត្ត ចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករដែលកំពុងលក់ដូរនៅតាមផ្សារ ហើយរកឃើញថាអាជីវកររូបណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំអាជ្ញាធរ...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជូនកុមារាម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីទិញស្បែកជើង និងសម្លៀកបំពាក់ទៅសាលារៀន។ ការឧបត្ថម្ភរបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ធ្វើឡើងក្រោយពេលរូបនៃការខ្វះខាតរបស់កុមារារូបនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។ កុមារារូបនេះ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្តនៅថ្ងៃនេះ

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាពលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។ លោក នួន ពុទ្ធារ៉ា...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធីប្រកូតកីឡាផ្សេងៗទៀត

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី១ របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មានតាមប្រពន្ធ័ Zoom និងចូលរួមប្រជុំផ្ទាល់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំ និងជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយ ស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធី...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ០៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រី ម៉ននី...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត...

ព័ត៌មានលំអិត
Page 314 of 699 1 313 314 315 699

Recommended

សូម Like និង Follow ពួកយើង