ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចអាប៉ូឡូប្លាហ្សាចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B.៦១៧៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីកើតមកលិច...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៧០ ឈានចូល ៧១ ឆ្នាំ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញចូលជួបជូនពរ នឹងសុំអនុសាសន៍ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប ៦៩ ឈានចូល ៧០ ឆ្នាំ...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់១៥គ្រួសារ ក្នុងសង្កាត់ទឹកវិល កំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលឆ្លងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរសង្កាត់ទឹកវិល និងព្រះវត្តមាននិមន្តចូលរួមព្រះរាជាគណៈនិងជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារដែលមានសមាជិកកំពុងសម្រាកព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និង...

ព័ត៌មានលំអិត

កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍

គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ និងអង្គការការីតាសស្វីស បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ដើម្បីរកភាពខ្លាំងនៅក្នុងការផ្តល់សេវាកម្ម ឬការឆ្លើយតបទៅនឹងតម្រូវការរបស់ជនងាយរងគ្រោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកស្រី យូ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សំាងកូវីដ-១៩ ដូសទី៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋនិងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទំាងអស់ រួមនិងដៃគូអភិវឌ្ឍន៍ទំាងឡាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សំាង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។ សម្តេចអគ្គមហាពញាចក្រី ហេង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលទ័យទានពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០២១នេះ លោកស៊ុ សំអននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារបានអញ្ជើញទទួលទ័យទានជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានបន្លុងចំនួន ៣៦ឈុត អង្ករ១០០គ.ក្រ និងមី៥កេសតូច សម្រាប់យកទៅចាត់ចែងទុកជួយដល់គ្រួសាររងគ្រោះជួបគ្រោះមហន្តរាយផ្សេងៗ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថាព្រះអង្គ មានការគាំទ្រ...

ព័ត៌មានលំអិត

វ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៦២០ដូស ត្រូវបានចាក់ជូនយោធិនពិការ និងគ្រួសារ

មន្ត្រីយោធិនពិការ គ្រូពេទ្យ គ្រូបង្រៀន និងគ្រួសារចំនួន៦២០នាក់ ដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ប្រភេទវ៉ាក់សាំងអាស្ត្រាហ្សេណេកា។ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន ៣១៧ សៀមរាប...

ព័ត៌មានលំអិត

សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

ក្រុមគ្រូបង្រៀននៅក្រុងសៀមរាប បាននាំគ្នាសំអាតអនាម័យ និងបរិស្ថាននៅក្នុងសាលាដើម្បីត្រៀមបើកឱ្យសិស្សានុសិស្សាចូលរៀនឡើងវិញ ក្រោយពេលបិទអស់រយៈពេលជាច្រើនខែដោយសារជំងឺកូវីដ១៩រាតត្បាត។ លោក អ៊ុច វុទ្ធី នាយកសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុង សង្កាត់ស្លក្រាមក្រុងសៀមរាប មានប្រសាសន៍នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១នេះថា តាមការវាយតម្លៃរបស់អាជ្ញាធរមូលដ្ឋានថា សាលារៀនរបស់លោកអាចនឹងត្រូវបើកអោយចូលរៀនឡើងវិញ ព្រោះថាតំបន់នេះមានហានីភ័យកំរិតទាបនៃការឆ្លងជំងឺកូវីដ១៩ ដែលសាលារៀននេះនឹងត្រូវអោយដំណើរការឡើងវិញដើម្បីអោយសិស្សានុសិស្សបានសិក្សារៀនមិនបានរៀនតាមអនឡាញ ដោយសារអាណាព្យាបាលខ្វះលទ្ធភាពទិញទូរស័ព្ទទំនើបរៀនសូត្រ។លោកបន្ដថា ការបើកសាលារៀនវិញនេះ មិនអាចអោយសិស្សចូលរៀនបាន១០០ភាគរយនោះទេ គឺត្រូវជ្រើសរើសយកសិស្សានុសិស្សដែលមិនបានរៀនតាមអនឡាញ ឬតាមស្មាតហ្វូន...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើការងារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីបានចេញសេចក្តីសម្រេចចំនួន៤ក្នុងថ្ងៃតែមួយ សំដៅធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចេញពីតំបន់មួយទៅតំបន់មួយទៀត ៣កុំ ៣ការពារ នៅតែជាវិធានការមិនអាចខ្វះបានដើម្បីសុវត្ថិភាព បញ្ជៀសកូវីដ-១៩។ តាមប្រព័ន្ធ OnLine ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្តីពីកិច្ចពិភាក្សា និងពិនិត្យមើលលើការងារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឯកឧត្តម...

ព័ត៌មានលំអិត
Page 329 of 699 1 328 329 330 699

Recommended

សូម Like និង Follow ពួកយើង