លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿងដែលលួចបង្កបដឹកសត្វតុកកែដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក លី សុផា...
ព័ត៌មានលំអិតមន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មន្ដ្រីរបស់ខ្លួនបានខិតខំសំអាតកំទេចកំទីដី ដែលជាប់នៅប្រាង្គប្រាសាទអង្គរ ក្នុងអំឡុងពេល តំបន់រណីយដ្ឋានអង្គរត្រូវបានបិទខ្ទប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាពស្រស់ស្អាត។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១នេះថា នៅក្នុងការបិទខ្ទប់ ការចូលទស្សនាប្រាសាទអង្គរវត្ដ ក្រុមការងារផ្នែកភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសំអាតដីធ្លី នៅប្រាសាទអង្គរវត្ដ...
ព័ត៌មានលំអិតគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាសភាស្តីពី ការស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ព័ត៌មានលំអិតបើតាមលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះថា ចាប់ពីដើមខែកក្កដាឆ្នាំ២០២១ អាជ្ញាធរខេត្ដសៀមរាប បានបន្តពង្រីកមណ្ឌលចត្ដាឡីស័ក និងមណ្ឌព្យាបាលជំងឺកូវីដ-១៩ ប្រភេទជំងឺស្រាលជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ និងបងប្អូនចំណាកស្រុកត្រឡបមកពីក្រៅប្រទេសចូលមកក្នុងខេត្តសៀមរាបមានជាប្រចាំ។ ដោយបច្ចុប្បន្ននេះ អ្នកដែរត្រឡបមកពីក្រៅប្រទេសមានវិជ្ជមានជំងឺកូវីដ-១៩ ជាង១,០០០នាក់ កំពុងសំរាកព្យាបាល និងប្រជាពលរដ្ឋជាង ២០០នាក់ទៀត...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៩នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ដ តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយលោកលោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការបើកយុទ្ធនាការជាតិក្រោមប្រធានបទ " រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ " តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យដំណើរការឡើងវិញហើយ នូវទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code ទប់ប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ០៣ទីតាំង គឺ ៖ ១.ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ ,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំង កងកម្លាំងជួរមុខក្នុងស្រុកប្រាសាទបាគង ទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ ប្រភេទ AstraZeneca ពីរាជរដ្ឋាភិបាលហើយ នៅសាលាអនុវិទ្យាល័យហ៊ុន សែន រលួស ក្នុងស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៩នាក់ ព្យាបាលជាសះស្បើយចំនួន៣៧៩នាក់ និងស្លាប់ចំនួន៣នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៨៩នាក់ ចំពោះករណីទី១ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ,ករណីទី១៩ ដល់ទី២១ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយសប្បុរសជន និងក្រុមការងារយុវជនគណបក្សខេត្តសៀមរាប ចុះជួយមូលដ្ឋានស្រុកស្រីស្នំ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅផ្តល់ជូនមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យមោង មណ្ឌលចត្តាឡីស័កបឋមសិក្សាត្រុំ និងប្រគេនដល់វត្តវេឡុវន្តដោកពោយគោកក្រោល កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។ អំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា សរុបទាំង ៣ទីតាំងរួមមាន៖ អង្ករចំនួន ៥០០គីឡូក្រាម, ទឹកត្រីចំនួន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.