ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្ត អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស

​មានប្រសាសន៍​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្សនយោបាយ អ្នក​សនង្កេតការណ៍​ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង គោរព​ច្បាប់​បោះឆ្នោត បទបញ្ជា...

ព័ត៌មានលំអិត

មន្រ្តីយោធាមានស្នាដៃឆ្នើម ចំនួន ២៨០ រូប នៃយោធភូមិភាគទី៤ ទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី

នាយទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ២៨០ រូប ដែលមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចជួនជាតិមាតុភូមិ ត្រូវបានទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងនោះនាយទាហានចំនួន១១រូប ត្រូវបានប្រកាសតែងតាំងមុខងារ ចូលកាន់តំណែងផងដែរ ។ ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៧ ខែសីហា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរសាធារណការ ផ្សព្វផ្សាយការយល់ដឹងដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងសៀមរាប អំពីការថែរក្សាបរិស្ថាន និងអនាម័យ

ដើម្បីបញ្ជ្រាបការយល់ដឹកដល់ប្អូនៗ ជាសិស្សានុសិស្ស ពិសេសអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅក្នុងក្រុងសៀមរាប មន្ទីរសាធារណការ រួមនិងអ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA បានចូលរួមក្នុងរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី “ការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង”។ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត

សិស្សពូកែនៅសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ទទួលថវិកាលើកទឹកចិត្តសរុបជាង៤លានរៀល

សម្ភារៈសិក្សា សំលៀកបំពាក់សិស្ស រួមទាំងថវិកាមួយចំនួន ត្រូវបានផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សទទួលបានចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ នាឱកាសវិស្សមកាលរបស់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨។ ថវិកាសរុប ៤.៤៦៤.០០០,០០រៀលនេះ បានមកពីការរៃអង្គាសពីសប្បុរសជនជិតឆ្ងាយ របស់គណៈទ្រទ្រង់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ ត្រូវបានយកមកបែងចែកទិញកង់ចំនួន៧គ្រឿង ក្នុងនោះបានបែងចែកទិញសំលៀកបំពាក់សិស្ស និងសម្ភារៈសិក្សា រួមទាំងថវិកាចាប់ពី៣ម៉ឺនរៀល ដល់៧ម៉ឺនរៀលផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សពីលេខ១ដល់លេខ៥ ព្រមទាំង លើកទឹកចិត្តលោកគ្រូអ្នកគ្រូចំនួន១៣នាក់...

ព័ត៌មានលំអិត

វាគ្មិនសំខាន់ៗ ៣រូប ធ្វើការតម្រង់ទិសនៃការសិក្សាជំនាញ និង ការងារទៅថ្ងៃអនាគត ដល់សិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨

ដើម្បីកំណត់គោលដៅនៃការរៀនសូត្រដើម្បីអនាគត ការត្រៀមខ្លួនសម្រាប់បន្តការសិក្សានៅមហាវិទ្យាល័យ និងការសិក្សាយកអាហារូបករណ៍ ដល់សិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨ សរុបប្រមាណជា១០០ ក្រុមយុវជនដើមត្នោតបានរៀបចំ វេទិកាពិភាក្សាតុមូល និង សំណួរ-ចម្លើយមួយ ពាក់ព័ន្ឋទៅនឹងការតម្រង់ទិសនៃការសិក្សាជំនាញ និង ការងារទៅថ្ងៃអនាគត ដោយមាន វាគ្មិនសំខាន់ៗ ៣ រូបចូលរួមធ្វើបទបង្ហាញ និងផ្ដល់ការពិភាក្សា ក្នុងនោះក៏មានការបកស្រាយ ថាតើគួររៀនតាមចំណង់ចំណូលចិត្ត ឬ...

ព័ត៌មានលំអិត

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់​ ចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ ចាប់ពីថ្ងៃ២៧-២៩  ខែ​សីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃ២៧-២៩  ខែ​សីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឃាត់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសបានចំនួន ១៦៥គ្រឿង និងឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបន្តទៅទៀត។ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និងដាក់ឱ្យអនុវត្ត រហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ ហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់នៅឡើយ លើសពីទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់។...

ព័ត៌មានលំអិត
Page 693 of 697 1 692 693 694 697

Recommended

សូម Like និង Follow ពួកយើង