ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៥/១៦ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយលោក រ៉ែម សុភក្តិ ចៅក្រមជំនុំជម្រះនៃសាលាដំបូង និងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥១/១៧ ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ចេញដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចាប់ខ្លួនឈ្មោះ ជួង ធារ៉ា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង និងឈ្មោះ ម៉ាន ម៉ូត ហៅញែវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិដូនដៀវ ឃុំចាន់ស ស្រុកសូទ្រនិគម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ប្រព្រឹត្តនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ហើយបានបញ្ចូនសំណុំរឿង និងជនសង្ស័យទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ៕
អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប