វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាបជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week នៅលើទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលខេត្ត បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងនាមជាម្ចាស់ផ្ទះ ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើយ៉ាងណាឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។ សូមជម្រាបថា ក្រសួងទេសចរណ៍...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់ស្ត្រីតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យនេះឱ្យបន្តពង្រឹងសមត្ថភាពទាំងបដិសណ្ឋារកិច្ច និងថែរក្សាសោភ័ណភាព និងភាពបៃតងក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងភ្ញៀវទេសចរនានា។ លោក ង៉ូវ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

ម្ហូបចំនួន ២០មុខ មកពីខេត្តចំនួន ៥ នៃនៅប៉ែកឦសាន្ដប្រទេស ត្រូវបានក្រសួងទេសចរណ៍ដាក់បញ្ចូលទៅក្នុងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ដែលបានរក្សានូវរូបមន្ដដើម និងមានភាពច្បាស់លាស់ សម្រាប់សម្គាល់ខេត្តនីមួយៗ នេះបើតាមការបញ្ជាក់របស់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញចុងភៅ សម្រាប់គ្រូបង្គោល ស្ថិតនៅសង្កាត់ជ្រាវ ខេត្ដសៀមរាប...

ព័ត៌មានលំអិត

ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ

ដោយស្ថានភាពអាកាសធាតុក្តៅខ្លាំង ប្រជាពលរដ្ឋ ឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងគោលបំណងបន់ឲ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងធ្លាក់នៅឡើយ ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងសូត្រមន្ត ។ លុះដល់ព្រឹកឡើងនៅថ្ងៃទី២ មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ និង រាប់បាត្រ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅលើទឹកដីសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ When Shaolin Meets Bokator At Angkor” នៅលើទឹកដីខេត្តសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅបរិវេណខាងជើងប្រាសាទបាយ័ន នៃក្រុងអង្គរធំ ខេត្តសៀមរាប ក្រោមកិច្ចសហការគ្នារវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយរដ្ឋបាលខេត្ដហឺណាន...

ព័ត៌មានលំអិត

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅបរិវេណព្រលានជល់ដំរី នៃក្រុងអង្គរធំ ខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តរៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម

ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។ យ៉ាងណាម៉ិញ នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ឈានចូល២៥៦៨ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត

ខេត្តសៀមរាប រៀបចំការសម្តែងឆៃយាំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំការសម្តែងឆៃយាំ រយៈពេល៤ថ្ងៃ ដើម្បីទទួលភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកដល់ទឹកដីកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ។ យោងតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ការសម្តែងនេះធ្វើ បានចាប់ពីថ្ងៃទី១៣, ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស...

ព័ត៌មានលំអិត

សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

ក្នុងរយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប ទទួលបានអ្នកទេសចរនិងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តប្រមាណជាង១លាន២សែននាក់។ យោងតាមរបាយការណ៍ របស់លោកធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា សម្រាប់រយៈពេល ០៤ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

នារាត្រី ថ្ងៃទី១៣ខែ មេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរអង្គភាពនានាក្នុងខេត្ត រៀបចំទទួលសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ...

ព័ត៌មានលំអិត
Page 18 of 112 1 17 18 19 112

Recommended

សូម Like និង Follow ពួកយើង