នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចពិភាក្សា រវាងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប លើការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលព្រឹត្តិការណ៍នេះគ្រោង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តម...
ព័ត៌មានលំអិតដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់...
ព័ត៌មានលំអិតក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។...
ព័ត៌មានលំអិតក្នុងពិធីរំលឹកខួបលើកទី៣៥ឆ្នាំនៃបេសកកម្មរបស់អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund សរសេរអក្សរកាត់ថា WMF) របស់សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អង្គការនេះបានធ្វើពិធីប្រគល់ និង ទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ក្នុងរមណីយដ្ឋានអង្គរ រួមមាន ៖ ១. ប្រាសាទតាសោម , ២. ប្រាសាទព្រះខ័ន និង...
ព័ត៌មានលំអិតនៅក្រុងសៀមរាប ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងការដាក់ដំណើរការសាកល្បង កម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ មានឈ្មោះថា STC Vendors...
ព័ត៌មានលំអិតក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលខាងលើបានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន...
ព័ត៌មានលំអិតលោក ខៀវ ច័ន្ទ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។ លោកបន្តថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះ និង ជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ...
ព័ត៌មានលំអិតព្រឹត្ដិការណ៏ប្រឡងសរសេរតាមអានថ្នាក់ជាតិលើកដំបូង «សំណេរអង្គរ» បានបញ្ចប់ដោយជោគជ័យ និងបានផ្ដល់នូវបទពិសោធន៏ល្អៗ និងថែមទាំងចំណេះដឹងដ៏ល្អដល់បេក្ខជនលើកក្រោយថែមទៀត។ គួរឲ្យដឹងថា ការប្រឡង «សំណេរអង្គរ» ធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានរាលហាលខាងមុខអង្គរ ដោយរកឃើញបេក្ខជន៣នាក់ បានទទួលជ័យលាភី ក្នុងចំណោមបេក្ខជនជាង ៧០០នាក់មកពីតាមបណ្ដារាជធានីខេត្ដចូលរួមប្រឡង។ លោក ចេង រតនា ដែលទទួលបានជ័យលាភីលេខ១...
ព័ត៌មានលំអិតរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា ដែលមានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា...
ព័ត៌មានលំអិតសៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា ការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ គឺជាការរក្សាដួងព្រលឹង នៃជនជាតិនោះ ឲ្យនៅតែស្ថិតស្ថេរជានិច្ច។ ថ្លែងនៅក្នុង ពិធីបើក «សំណេរអង្គរ» ឬពិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី២១...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.