Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

ដោយ Pothe Thun
01/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចពិភាក្សា រវាងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប លើការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលព្រឹត្តិការណ៍នេះគ្រោង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តម សូ ម៉ារ៉ា បង្ហាញថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើនដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម។ល។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។ ឯកឧត្តម បន្ថែមថា ក្រៅពីមានបំណងចង់ទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេ នេះក៏ជាឱកាសបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីកិច្ចពិភាក្សា លើការងាររៀបចំបុណ្យទន្លេនេះ លោក យុន លីនណេ បានអញ្ជើញក្រុមការងារពិនិត្យ និងពិភាក្សានៅលើទីតាំងក្នុងក្រុង ដែលគ្រោងនឹងរៀបចំពិធីផ្ទាល់ ព្រមទាំងកិច្ចសហការលើការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: អនាម័យបរិស្ថាន ទាំងពេលរៀបចំ និង ក្រោយបញ្ចប់ពិធី។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ រៀបចំជាលើកដំបូងនៅឆ្នាំ២០១៥ នៅខេត្តក្រចេះ លើកទី២ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៣ នៅខេត្តស្ទឹងត្រែង លើកទី៤ នៅខេត្តកណ្តាល លើកទី៥ នៅខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង ដោយឡែកឆ្នាំ ២០២១ និងឆ្នាំ ២០២២ ត្រូវបានអាក់ខាន ដោយសារវិបត្តិជំងឺកូវីដ និងបន្តរៀបចំលើកទី៧ នៅឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តសៀមរាបនេះ នឹងមានការអញ្ជើញបើកពិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបបុណ្យទន្លេលើកទី៨
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.