Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បង្ហាញការគាំទ្រ ការដាក់ដំណើរការសាកល្បងកម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ STC Vendors

ដោយ Pothe Thun
29/01/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បង្ហាញការគាំទ្រ ការដាក់ដំណើរការសាកល្បងកម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ STC Vendors
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្រុងសៀមរាប ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងការដាក់ដំណើរការសាកល្បង កម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ មានឈ្មោះថា STC Vendors ដែលជាគំនិតផ្តួចផ្ដើម ដោយសមាគមក្លឹបទេសចរណ៍សៀមរាប និងដៃគូរអភិវឌ្ឍរបស់ខ្លួន ធនាគារស្ថាបនា។

តាមការបង្ហាញពីលោក ហ៊្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប STC Vendors មិនត្រឹមជាកន្លែងលក់ សេវាកម្ម និងផលិតផលទេសចរណ៍ប៉ុណ្ណោះទេ វាក៏ជាថ្នាលឌីជីថល សម្រាប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក្នុងការផ្សព្វផ្សាយពត៌មានទេសចរណ៍ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក យុន លីនណេ បានបង្ហាញពីការគាំទ្រលើថ្នាលឌីជីថលនេះ និងសង្ឍឹមថា យន្តការមួយនេះ នឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងការទាញយកពត៌មានពីទិសដៅទេសចរណ៍ ដើម្បី រៀបចំផែនការមកទស្សនាខេត្តសៀមរាប ប្រកបដោយភាពសប្បាយរីករាយ។ លោកបន្តថា ស្របពេលជាមួយនេះ អាជ្ញាធរខេត្ត បាននិងកំពុងពង្រឹង និង ពង្រីក វិសាលភាពនៃការបម្រើសេវាកម្មទេសចរណ៍ខេត្ត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អសោភ័ណភាពក្នុងក្រុង ឱ្យកាន់តែមានភាពស្អាតស្រស់បំព្រង។

តំណាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហេង សុខចំរើន បានចាត់ទុកការបង្កើតកម្មវិធីប្រើលើទូរស័ព្ទដៃនេះ គឺជាការចូលរួមរបស់វិស័យឯកជន ជាមួយរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ទន្ទឹមនេះ វាក៏ជាតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទាមទារសេវាកម្មដែលមានស្តង់ដារ លឿន ជាក់លាក់ ប្រកបដោយសុវត្ថិភាពខ្ពស់។ ឯកឧត្តម បន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានបង្ហាញពីគោលបំណង និងចក្ខុវិស័យស្របគ្នារវាងវិស័យឯកជន និងក្រសួងទេសចរណ៍ ក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់វិស័យទេសចរណ៍ ឱ្យដល់កម្រិតអតិបរមា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ជាអាជីវករគ្រប់ខ្នាត ចូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស លោក ធន់ ពូថេ និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: STC Vendors
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការមូលនិធិប្រាសាទពិភពលោក ប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ក្នុងរមណីយដ្ឋានអង្គរដល់អាជ្ញាធរអប្សរាគ្រប់គ្រងវិញបន្ទាប់ពីជួសជុលរាល់

អង្គការមូលនិធិប្រាសាទពិភពលោក ប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ក្នុងរមណីយដ្ឋានអង្គរដល់អាជ្ញាធរអប្សរាគ្រប់គ្រងវិញបន្ទាប់ពីជួសជុលរាល់

យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.