វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»

រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា ដែលមានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា...

ព័ត៌មានលំអិត

លោកជំទាវរដ្ឋមន្ត្រីវប្បធម៌៖ អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងនៃជនជាតិយើងទាំងអស់គ្នា

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា ការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ គឺជាការរក្សាដួងព្រលឹង នៃជនជាតិនោះ ឲ្យនៅតែស្ថិតស្ថេរជានិច្ច។ ថ្លែងនៅក្នុង ពិធីបើក «សំណេរអង្គរ»  ឬពិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី២១...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងកូរ៉េ រួមគ្នាជួសជុលថ្មប្រាសាទជម ដែលកំពុងរងការខូចខាតមុននឹងយកទៅរៀបដាក់នៅទីតាំងដើមវិញ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានរួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជម ដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយប្រមាណ ៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញ មុននឹងយកទៅរៀបដាក់នៅទីតាំងដើម ខណៈក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។ អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

បុគ្គលិកអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់អ្នកដឹកភ្ញៀវទេសចរចតក្នុងចំណតបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទាំងអស់គ្នា

ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងបញ្ចៀសនូវបញ្ហានានានៅតាមដងផ្លូវ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាបានរៀបចំចំណត សម្រាប់យានយន្តគ្រប់ប្រភេទ ប៉ុន្តែអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន នៅពុំទាន់ចូលរួមប្រើប្រាស់ចំណតឱ្យបានត្រឹមត្រូវនៅឡើយ នេះបើតាមការលើកឡើង កញ្ញា នៅ ចិន្តា អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ នៅរសៀលថ្ងៃទី១៦ ខែមករានេះ។ កញ្ញា នៅ ចិន្តា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរកាន់តែងាយស្រួល

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ដែលផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន ៤ទីតាំងផងដែរ។ លោក សុខ សូសិលា បានឲ្យដឹងទៀតថា ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម...

ព័ត៌មានលំអិត

ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ខឿនព្រះលានជល់ដំរី ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា KOICA តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ ដែលហៅកាត់ថា KCHF កំពុងដំណើរការជួសជុលនូវរចនាសម្ព័ន្ធមួយចំនួនដែលរងការខូចខាត ឱ្យមានការប្រសើរឡើងវិញ។ លោក PARK JIMIN អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺ ១. ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ...

ព័ត៌មានលំអិត

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ការអញ្ជើញដល់របស់ គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ...

ព័ត៌មានលំអិត

កិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅថ្ងៃទី១៣ខាងមុខនេះ

នាសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃ ត្រួតពិនិត្យវឌ្ឍនភាពការងារនិងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅទីលានជល់ដំរីក្នុងតំបន់អង្គរធំខេត្តសៀមរាប ថ្ងៃទី១៣ខាងមុខនេះផងដែរ។ កិច្ចប្រជុំ និងការចុះពិនិត្យនេះ...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

វត្ថុសិល្បៈក្វាត ដែលជាប្រភេទត្បូង ចំនួន ៦.៩៥៦គ្រាប់ ដែលក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ នឹងត្រូវដាក់តាំងបង្ហាញដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប។ លោក គុន ផល្លី មគ្គុទ្ទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឲ្យដឹងថា វត្ថុសិល្បៈបុរាណក្វាតទាំង ៦.៩៥៦គ្រាប់...

ព័ត៌មានលំអិត

ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលបានអ្នកដំណើរសរុបប្រមាណជាង ៥០ម៉ឹននាក់ រីឯការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរបានជាង ៣៧លានដុល្លារអាមេរិក

សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឹននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan...

ព័ត៌មានលំអិត
Page 24 of 112 1 23 24 25 112

Recommended

សូម Like និង Follow ពួកយើង