ក្នុងពិធីទទួលទានអាហារជួបសំណេះសំណាល និងជូនដំណើរក្រុមភ្ញៀវទេសចរជនជាតិកូរ៉េប្រមាណ ៤០០នាក់ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លោក ពិន ប្រាកដ អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានថ្លែងស្វាគមន៍ចំពោះការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរលើពិភពលោក មកកាន់ខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិមួយនេះ ដើម្បីស្វែងយល់ពី សម្បត្តិបេតិកភណ្ឌពិភពលោក ធនធានធម្មជាតិកម្រ និងជីវចម្រុះដ៏សំបូរបែបរបស់កម្ពុជា។ លោក...
ព័ត៌មានលំអិតក្រោមកិច្ចគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុនAIAI និងប្រតិបត្តិករទេសចរណ៍មួយចំនួន បានសហការរៀបចំពិធីរត់ប្រណាំងចម្ងាយខ្លី នៅលើផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដែលអ្នកចូលរួមជាង ៧០០នាក់។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នឹងអាចទាក់ទាញការហោះហើរត្រង់ ជាមួយនឹងភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកចូលមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបដូចការរំពឹងទុក...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការដាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញនូវការស្វាគមន៍ដោយកក់ក្ដៅ ប្រកបដោយស្នាមញញឹមដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានធ្វើដំណើរមកដល់អាកាសយានដ្ឋានខ្នាតអន្ដរជាតិ នៃទឹកដីសៀមរាបអង្គរមួយនេះ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយកអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ បានបញ្ជាក់នៅថ្ងៃទី៥ ខែតុលានេះថា ចម្លាក់ព្រហ្មនៅកណ្ដាលអាគារព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ មានកំពស់៧ម៉ែត្រកន្លះ សាងសង់ពីស្ពាន់...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ...
ព័ត៌មានលំអិតដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីរេសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបក្នុង គោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈមនិងតម្រូវការមួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជនពាក់ព័ន្ឋ ទៅនឹងវិស័យទេសចរណ៍ ខណៈដែលវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍...
ព័ត៌មានលំអិតថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល...
ព័ត៌មានលំអិតប្រាសាទភ្នំក្រោម ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប ខេត្តសៀមរាប កំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច ហើយជាទីតាំងដែលមានចំងាយពីក្រុងសៀមរាប ប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ,។ បើតាមលោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោមមានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ...
ព័ត៌មានលំអិតកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានដឹកនាំក្រុមសិល្បៈចាប៉ីដងវែងខេត្តសៀមរាប ចំនួន ៣រូប ចូលរួមប្រឡងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ លើប្រធានបទ " វប្បធម៌សន្តិភាព " នៅរាជធានីភ្នំពេញ ដែលមានរយៈពេល ៣ថ្ងៃ...
ព័ត៌មានលំអិតតាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២ ខែតុលាថា ជារៀងរាល់ថ្ងៃភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។...
ព័ត៌មានលំអិតសមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន ៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល៦ខែ។ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.