Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តការហោះហើរ និងចុះចតមុនបើកដំណើរការបានជោគជ័យ

ដោយ Pothe Thun
06/10/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តការហោះហើរ និងចុះចតមុនបើកដំណើរការបានជោគជ័យ
146
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយក អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានប្រសាសន៍ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ការហោះហើរសាកល្បងនេះ បានចុះចតដោយសុវត្ថិភាព ខណៈដែលអ្នកដំណើរមានភាពសប្បាយរីករាយ ព្រោះពួកគាត់មិនដែលបានជួបកន្លងមក។ឯកឧត្ដម បានសម្ដែងមោទភាពដែលប្រទេសកម្ពុជា មានព្រលានយន្ដហោះខ្នាតអន្ដរជាតិ សម្រាប់ចុះចតនៅយន្ដហោះធំៗដូចនៅលើពិភពលោកដែរ។ជាលទ្ធផលនៃការសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សេចក្ដីប្រកាសព័ត៌មាន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងការចុះត្រួតពិនិត្យដំណើរការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មទាំងបីក្រុមហ៊ុននេះ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ អមដោយមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនផងដែរ បានចុះពិនិត្យជាក់ស្ដែងនូវដំណើរការមួយចំនួនចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស និងបានវាយតម្លៃខ្ពស់លើដំណើរការបញ្ចាចរាចរដែនអាកាសនៅត្រង់ចំណុចប៉មបញ្ហាហោះហើរ ដំណើរការទទួល អ្នកដំណើរតាមផ្លូវអាកាសនៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ដំណើរការ ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់អ្នកដំណើរតាមផ្លូវអាកាស បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានបញ្ជាក់ថា ព្រលានយន្ដហោះអន្តជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែលនឹងចូលរួមចំណែកពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបមិនអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្ករ។ជាមួយគ្នានេះ ស្ថិតនៅក្រោមម្លប់សុខសន្តិភាព និងក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននិងពិភពលោក។

សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: អាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.