Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
06/10/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា និងធ្វើការបំភ្លឺ ជុំវិញការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ទិព្វ ពិសិទ្ធ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាបរាប និង លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងវត្តមានមន្ត្រីសាលាខេត្ត មន្ត្រីសាលាស្រុកស្វាយលើ និងស្រុកជីក្រែង មន្ត្រីលទ្ធកម្មឃុំ និងតំណាងសារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ។

លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានបញ្ជាក់ថា បន្ទាប់ពីមានការដាក់ឲ្យដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ នៅក្នុងឃុំកន្ទួត កាលពីថ្ងៃទី២៩ ខែកញ្ញា រួចមក ស្រាប់តែនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ បានចុះផ្សាយដោយចំណងជើងថា ភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប ដែលការផ្សាយនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់រដ្ឋបាលស្រុក និងឃុំ ពិសេសបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំជាខ្លាំងលើដំណើរការនៃការដេញថ្លៃធ្វើផ្លូវមូលនិធិឃុំនៅស្រុកស្វាយលើ។ លោកថា រាល់ដំណើរការនៃការអនុវត្តគម្រោងដេញថ្លៃធ្វើផ្លូវមូលនិធិឃុំ គឺរដ្ឋបាលស្រុក និងឃុំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនីតិវិធីនៃច្បាប់ តាំងពីដំណាក់កាលដំបូងរហូតដល់ពេលបញ្ចប់ ដែលអ្វីៗបានប្រព្រឹត្តទៅរលូន ហើយនៅពេលនោះដែរ មិនមានប្រតិកម្មណាមួយកើតឡើងពីម្ចាស់ក្រុមហ៊ុន ឬអ្នកសារព័ត៌មាន ដែលបានចូលរួមមើលឃើញថាមានភាពមិនប្រក្រតីដែរ ដូច្នេះការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ រដ្ឋបាលស្រុកនិងឃុំ មិនអាចទទួលយកបានឡើយ និងសុំឲ្យមានការកែតម្រូវឡើងវិញ។

ដោយឡែកតំណាងអាជ្ញាធរស្រុកជីក្រែង ក៏បានឲ្យដឹងដែរថា ដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ គឺបានប្រព្រឹត្តិទៅដោយត្រឹមត្រូវតាមច្បាប់ និតិវិធី និងមានតម្លាភាព មិនដូចជាការចុះផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ បានចុះផ្សាយថា មានភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប។ មន្ត្រីដដែល អះអាងថា ការដេញថ្លៃធ្វើផ្លូវមូលនិធិ រដ្ឋបាលឃុំធ្វើតាមគោលការណ៍ច្បាប់របស់ក្រសួង និងធ្វើតាមនីតិវិធីនៃច្បាប់ទាំងអស់ ហើយក៏មិនបានឃុបឃិតគ្នាឡើយ ពីព្រោះនៅពេលយើងដេញថ្លៃម្តងៗ គឺមានមន្ត្រីទីចាត់ការផែនការវិនិយោគខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានបានចូលរួម ហើយតាមគោលការណ៍របស់គណៈកម្មការដេញថ្លៃ បើក្រុមហ៊ុនណាដាក់តម្លៃទាបជាងគេ គឺគណ:កម្មការទទួលយកក្រុមហ៊ុននោះជាអ្នកទទួលធ្វើ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជុំវិញនឹងបញ្ហានេះការចុះផ្សាយនេះ លោក ទិព្វ ពិសិទ្ធ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាប បានឲ្យដឹងថា ចំពោះការអនុវត្តដំណើរការលទ្ធកម្មឃុំ សង្កាត់ គឺរដ្ឋបាលខេត្ត ស្រុក និង ឃុំ គឺសុទ្ធបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន តាមសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ពីព្រោះបើយើងអនុវត្តខុសពីសៀវភៅនេះ គេនឹងប្ដឹងមកយើងវិញ។ ក្នុងនោះការដាក់ដេញថ្ងៃលើគម្រោងមូលនិធិឃុំសង្កាត់ គឺមានលក្ខណៈបើកចំហរជាសាធារណៈ ហើយក្រុមហ៊ុនណាក៏មានសិទ្ធិអាចចូលរួមដេញថ្លៃបានដែរ មិនថាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប ឬក្រៅខេត្តសៀមរាបឡើយ ហើយរាល់ដំណើរការដេញថ្លៃម្ដងៗ បើមានក្រុមហ៊ុនចូលរួមដេញថ្លៃលើសពី៣ក្រុមហ៊ុនឡើងទៅ អាចទទួលយកបានជាផ្លូវការហើយ។

លោកបន្តថា បន្ទាប់ពីបញ្ចប់ការដាក់ដេញថ្លៃ គណៈកម្មការលទ្ធកម្មឃុំ តែងតែបានផ្ដល់ឱកាសដល់តំណាងក្រុមហ៊ុននានាដែលបានចូលរួមដេញថ្លៃ ឬអ្នកសារព័ត៌មានដែលកំពុងមានវត្តមានក្នុងពិធីនោះ មានមតិយោបល់លើដំណើរការដេញថ្លៃ ដែលមើលឃើញថា មានភាពមិនប្រក្រតី ព្រោះយើងទាំងអស់គ្នាមានគោលដៅរួមដូចគ្នា គឺចង់បានតម្លាភាព ដូច្នេះបើមានបញ្ហាកើតឡើង យើងនឹងធ្វើការដោះស្រាយភ្លាមៗតែម្ដង។ ហើយក្រោយពីការចុះផ្សាយព័ត៌មានខាងលើ ក្រុមការងារជំនាញបានចុះពិនិត្យភ្លាមៗ ដោយក្នុងនោះមន្ត្រីជំនាញបានពិនិត្យឃើញថា ការងារដេញថ្លៃរបស់ឃុំទាំង២ ពិតជាមានភាពត្រឹមត្រូវតាមច្បាប់ និតិវិធី និងមានតម្លាភាព មិនដូចជាការចុះផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ នោះទេ។

ក្នុងឱកាសនោះដែរ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានធ្វើការសំណូមពរដល់អ្នកយកព័ត៌មាន សូមផ្សាយព័ត៌មានណាដែលពិត និង មានប្រភពច្បាស់លាស់ ពិសេសត្រូវស្វែងរកព័ត៌មានបន្ថែមពីអ្នកពាក់ព័ន្ធទាំងអស់ យកមកធ្វើការផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការភាន់ច្រឡំដល់សាធារណៈជន និងសំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ សូមជួយផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធ្វើឲ្យព័ត៌មាននោះមានតុល្យភាព និងសុក្រិតភាព។

ជាមួយគ្នានោះ លោក ជី ពេជ្រ ចាងហ្វាងការផ្សាយកាសែតសម្លេងខ្មែរស្នេហាជាតិ បានទទួលយកនូវការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានធ្វើការបកស្រាយនៅក្នុងកិច្ចប្រជុំាពេលនេះ។ ហើយចំពោះព័ត៌មានដែលផ្សាយនេះ លោកនឹងត្រួតពិនិត្យនូវខ្លឹមសារទាំងស្រុងឡើងវិញ តាមការបំភ្លឺរបស់មន្ត្រីជំនាញផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ថាការដាក់តាំងចម្លាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញពីស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ដល់ភ្ញៀវទេសចរ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ថាការដាក់តាំងចម្លាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញពីស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ដល់ភ្ញៀវទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.