វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញបន្តការងារជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះប្រាសាទឱ្យកាន់រឹងមាំ

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជាបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។ លោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីជំនាញក្នុងការងារខាងលើនេះ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

ទោះបីអាកាសធាតុមិនសូវអំណោយផល ប៉ុន្តែអ្នកទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅតែទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត យ៉ាងច្រើនកុះករ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល ២ថ្ងៃ គឺនៅព្រលឹមថ្ងៃទី២១ និង ទី២២ ខែកញ្ញានេះ ចំនួនអ្នកមកទស្សនាសមរាត្រី នៅប្រាសាទអង្គរវវត្ត...

ព័ត៌មានលំអិត

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជា នឹងរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ ក្នុងកិច្ចប្រជុំពិភាក្សា នៅសាលាខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប នឹងសហការជាមួយភាគីពាក់ព័ន្ធនានា ជាពិសេសប្រតិបត្តកទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។ ដឹកនាំក្នុងកិច្ចប្រជុំនោះ...

ព័ត៌មានលំអិត

ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លើកឡើងថាការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ តាមរយៈកម្មវិធី សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ ដែលរយៈពេល៥ថ្ងៃ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអារមេរិកបន្ថែមទៀត លើគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង សម្រាប់រយៈពេល ៥ឆ្នាំ

សហរដ្ឋអាមេរិក នឹងបន្តគម្រោងជួសជុលប្រាសាទភ្នំបាក់ខែងក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៤៥ម៉ឺនដុល្លារ ខណៈគម្រោងជួសជុលប្រាសាទភ្នំបាខែង ក្រោមមូលនិធិស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩។ តាមបញ្ជាក់របស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញានេះ គម្រោងជួសជុលប្រាសាទភ្នំបាខែង...

ព័ត៌មានលំអិត

អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ

អ្នកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា ប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅថា ប្រាសាទនាង១២នោះ មិនមានការពាក់ព័ន្ធនឹងកំណត់ហេតុការទូតចិន កាលពីឆ្នាំ១២៩៦ ឬទាក់ទងរឿងនាង១២នោះទេ ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំបូងឡើយគេបានដឹងថា តាមកំណត់ហេតុអ្នកការទូតចិនដែលបានមកនគរខ្មែរនៅឆ្នាំ១២៩៦...

ព័ត៌មានលំអិត

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។ កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត...

ព័ត៌មានលំអិត

អ្នកជំនាញបុរាណវិទូបង្ហាញថា អង្គរធំជាមណ្ឌលនៃអតីតរាជធានីមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា

តាមការសិក្សាថ្មីៗ របស់អ្នកបុរាណវិទូ បានឱ្យដឹងថា អង្គរធំគឺជាមណ្ឌលនៃទីក្រុងបុរាណរបស់ចក្រភពខ្មែរ ដោយមានប្រាសាទបាយ័នជាចំណុចកណ្តាល មានតំបន់ជាយក្រុងរីកសាយនៅជុំវិញមណ្ឌលនេះ មានវិសាលភាព លាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា។ អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក អ៊ឹម សុខរិទ្ធី ពន្យល់ថា តាមក្បួនខ្នាតនៃការរៀបចំទីក្រុងកាលពីសម័យបុរាណ គឺយកលំនាំតាមទំលាប់ប្រពៃណីឥណ្ឌា ដោយទីក្រុងទាំងអស់ត្រូវមានកំពែងព័ន្ធជុំវិញ ដោយកំពែងទាំងនោះអាចសង់ពីដី...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នា នៅរួតទីបីរបស់ប្រាសាទបាយ័ន ដែលការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័នដែលខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ...

ព័ត៌មានលំអិត

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

អាជ្ញាធរជាតិអប្សរា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងធ្វើការដោះលែង សត្វឆ្មាដាវញី មួយក្បាលបន្ថែមទៀតចូលក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ។ បើតាមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រោយពីក្រុមការងារបានដឹកជញ្ជូនសត្វឆ្មាដាវ (Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង...

ព័ត៌មានលំអិត
Page 32 of 112 1 31 32 33 112

Recommended

សូម Like និង Follow ពួកយើង