វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនរួមគ្នាដាំកូនឈើនិងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក 

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនធានារ៉ាប់រងមែនូឡាយ បានសហការគ្នាដាំកូនឈើចម្រុះជិតមួយពាន់ដើម និងដាំស្មៅ ១,០០០ម៉ែត្រការ៉េ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ជាពិសេសលើកកម្ពស់សោភ័ណ្ឌភាពទេសភាពវប្បធម៌អង្គរ។ យុទ្ធនាការដាំស្មៅ និងដើមឈើនេះ ធ្វើងឡើង នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣នេះ ស្ថិតនៅអតីតលំនៅឋានប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅរស់នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងភូមិអភិវឌ្ឍន៍ថ្មីពាក់ស្នែង ស្រុកអង្គរធំ។ ឯកឧត្ដម ឡុង កុសល...

ព័ត៌មានលំអិត

ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត

បន្ទាប់ពីបានឆ្លងយោបល់ពីគណៈកម្មការអាយស៊ីស៊ី-អង្គររួចមក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២ នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហានេះថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២ នៃប្រាសាទមេបុណ្យខាងកើត ប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យនិងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ៖ អាជ្ញាធរជាតិអប្សរាគាំទ្រនិងស្វាគមន៍ជានិច្ច ទាំងវិស័យរដ្ឋ វិស័យឯកជន និង គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលមានបំណងចង់ដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ព្រោះការដាំកូនឈើបង្ហាញនូវឆន្ទៈរួមចំណេកយ៉ាងសំខាន់ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ ហើយគ្រប់ជាតិសាសន៍មានតួនាទីនិងភារកិច្ចការពារនិងថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិសាសន៍ខ្លួន និយាយជារួមនិងនិយាយដោយឡែក ក្នុងនាមយើងជាកូនខ្មែរមានឈាមជ័រពីបុព្វបុរសកសាងអង្គរក៏ត្រូវមានចំណែកចូលរួមថែរក្សា ការពារនិងអភិរក្សសម្បត្តិវប្បធម៌របស់យើងដែរ។ ឯកឧត្តម ឡុង កុសល...

ព័ត៌មានលំអិត

អគារស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ

កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម គូលែន ស្ថិតក្នុងភូមិសាស្ត្រភូមិខ្វាវឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធីបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ...

ព័ត៌មានលំអិត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងនៅថ្ងៃទី០១ ខែសីហានេះថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ...

ព័ត៌មានលំអិត

រយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ !

មន្ដ្រីជំនាញផ្នែទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយ:ពេល ៧ខែឆ្នាំ២០២៣នេះ មានចំនួនជាង ២,៦៤៣,០០០នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០១ ខែសីហា...

ព័ត៌មានលំអិត

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

កាលពីពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន ក៏ដូចជាអ្នកលេងក្នុងបណ្ដាយសង្គមមួយចំនួន បានបង្ហោះថា នឹងមានការធ្វើដំណើរតាមយន្តហោះដោយមិនគិតថ្លៃរយៈពេល ១០ថ្ងៃ អំឡុងពេលបើកសាកល្បងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមបំភ្លឺរបស់ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តាមរយៈសារព័ត៌មាន Fresh News...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២នៅទិសខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន

ស្រះទឹកចំនួន២ នៅផ្នែកខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងធ្វើការជីកស្តារឡើងវិញ ដើម្បីឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូល។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ដើម្បីស្តារស្រះទឹកទាំងពីរនេះ មន្ត្រីជំនាញ ត្រូវធ្វើការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញជាមុន ក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ លោកស្រីលើកឡើងថា គ្រោងការស្តារស្រះទឹកនេះ...

ព័ត៌មានលំអិត

ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី នៅចុងឆ្នាំនេះ 

អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប ។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។...

ព័ត៌មានលំអិត

ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នៅលើភ្នំគូលែន

ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង(Tree house) ប្រណិតកម្រឹតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២ថ្មីៗនេះ ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក...

ព័ត៌មានលំអិត
Page 36 of 112 1 35 36 37 112

Recommended

សូម Like និង Follow ពួកយើង