Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគារស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ

ដោយ Pothe Thun
02/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
122
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម គូលែន ស្ថិតក្នុងភូមិសាស្ត្រភូមិខ្វាវឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធីបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ វិស័យឯកជន មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍មូលដ្ឋានសរុបប្រមាណ ៦០០នាក់។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការសាងសង់អគារនេះឡើងក្នុងគោលបំណង លើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ ផ្តល់នូវបរិយាកាសការងារដ៍ល្អជូនមន្រ្តីឧទ្យានុរក្ស ដែលជាភ្នាក់ងារអនុវត្តច្បាប់ទាំងនេះក្នុងដំណើរការប្រចាំថ្ងៃ ជាមណ្ឌលផ្តល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនិងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុកសម្ភារៈជាមធ្យោបាយបទល្មើសដែលបានរឹបអូស សំដៅពង្រឹងនិងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ បានចាត់ទុកសមិទ្ឋផលដែលកើតមានឡើងនៅពេលនេះគឺសម្រាប់បំរើឱ្យសហគមន៍ ទាំងអស់គ្នា និងជាការផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល ហើយការសម្រេចជ្រើសរើសយកទីតាំងក្បែរភ្នំគូលែនសម្រាប់បង្កើតអគារទីស្នាក់ការក៏ដូចជាផ្ទះស្នាក់នេះ ក៏ព្រោះតែភ្នំគូលែនជាមរតកធនធានធម្មជាតិជីវចម្រុះ ជាមរតកដូនតាយើង និងជាមរតកសេដ្ឋកិច្ច ជាគុណប្រយោជន៍ដ៏មានអំណោយផលសម្រាប់ទាញយកគុណប្រយោជន៍ បំរើឱ្យជីវភាពរស់នៅរបស់បងប្អូនក្នុងសហគមន៍បានកាន់តែល្អប្រសើរឡើង ជារួម អាគារទីស្នាក់ការនេះ នឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់ការងារពង្រឹងការអនុវត្តច្បាប់ ការអភិរក្សធនធានជីវៈចម្រុះ និងរួមចំណែកយ៉ាងសំខាន់ដើម្បីធ្វើឱ្យគម្រោងសម្រេចបាននូវគោលបណង ធ្វើឱ្យប្រសើរដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម រដ្ឋមន្ត្រី ជឿជាក់ថា៖មិនយូរប៉ុន្មាននៅតំបន់ក្បែរមជ្ឈមណ្ឌលកេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែននឹងក្លាយជាទីវាល ហាត់ប្រាណ លំហែកាយបែបធម្មជាតិ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ឋ នាពេលរសៀល ឬនៅថ្ងៃសម្រាកចុងសប្តាហ៍ ដោយសារតំបន់នេះបាន បង្កើតឱ្យមានជាអាទិ៍ហាងកាហ្វេ ផ្សារលក់ផលិតផលធម្មជាតិ ផ្ទះស្នាក់ ការស្តារស្រះធម្មជាតិ ដែលវានឹងផ្តល់ភាពទាក់ទាញបន្ថែមទៀតដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាជួយលើកកម្ពសជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអនុវត្តគោលនយោបាយទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ។

គួររំលឹកថា ស្នាក់ការឧទ្យានុរក្សនេះបានសាងសង់ពី ខែសីហា ឆ្នាំ២០២២ និងរួចរាល់ជាស្ថាពរនៅ ខែឧសភាឆ្នាំ២០២៣ ចំណាយថវិកា អស់ចំនួន ១៦០.៦៨៥ ដុល្លារអាមេរិក គាំទ្រដោយក្រសួងបរិស្ថាន តាមរយៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ។

ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ។ អគារមានចំនួន៣នៅជាប់គ្នា គឺអគារធំនៅចំកណ្តាល មានទំហំ១៦ម៉ែត្រគុណនឹង១៦ម៉ែត្រ កម្ពស់ ១ ជាន់ និងអគារតូចៗចំនួន២ អមសងខាង មានទំហំ១១ម៉ែត្រគុណនឹង៥,៥ ម៉ែត្រ កម្ពស់ ១ ជាន់ នៃអគារនីមួយៗ សង់លើផ្ទៃដីសរុប ទំហំ១០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រជាប់ជើងភ្នំគូលែន ទល់មុខសួនកេសរកូល ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និង លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ផ្ទះស្នាក់កេសរកូលឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែនឧទ្យានុរក្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត

ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនរួមគ្នាដាំកូនឈើនិងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.