ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា គម្រោងជួសជុលក្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ ឯកឧត្ដម គឹម សុធិន បញ្ជាក់ថា ការងារស្ថិតនៅជាប់ក្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់...
ព័ត៌មានលំអិតសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង...
ព័ត៌មានលំអិតបន្ទាប់ពីរងការខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវត្សរ៍មកហើយនោះ ពេលនេះទន្លេស្ងួតចាប់ផ្តើមមានទឹកឡើងវិញបន្ទាប់ពីមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្តារស្រះបុរាណនេះ។ លោក ភឿន សុឃឹម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធបានឲ្យដឹងថា ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន...
ព័ត៌មានលំអិតសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងសភាយុវពាណិជ្ជករកម្ពុជាសាសៀមរាប ហៅកាត់ថា (JCI ) បានការសហការគាំទ្រពីរដ្ឋបាលខេត្តនិងអាជ្ញាធរជាតិអប្សរា បានរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ចាប់ពីម៉ោង៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំជាតិនៃ ចេ ស៊ី អាយ កម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក ចេ...
ព័ត៌មានលំអិតក្រុមអ្នកជំនាញស្រាវជ្រាវផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភូមិសាស្ដ្រក្រោមដី បើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ដ្រីជំនាញនៃអាជ្ញាធរជាតិអបស្សរា ចំនួន១៥រូប ដើម្បីឲ្យមានសមត្ថភាពរុករកស្រាវជ្រាវផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្រោមដីតាមរមណីយដ្ឋានបុរាណក្នុងតំបន់អង្គរ ។ ការបណ្ដុះបណ្ដាលនេះបានធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាបដែលមានសិក្ខាកាមចំនួន១៥នាក់ ចូលរួម។ លោក ជឿង ចេយុង (Jeoung Jae...
ព័ត៌មានលំអិតសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ហៅកាត់ថា ចេ ស៊ី អាយ សៀមរាប (JCI SR) នឹងរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ដែលកម្មវីធីនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅទីតាំងក្នុងបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប។ «វនយាត្រា...
ព័ត៌មានលំអិតក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។ លោក សារ៉ាយ គឹមហួល មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមករានេះថា ក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់ និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។...
ព័ត៌មានលំអិតជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នា មួយឆ្នាំម្តងក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង...
ព័ត៌មានលំអិតគិតចាប់ពីឆ្នាំ២០០៧មកដល់បច្ចុប្បន្ន អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ ហៅកាត់ថា GIZ បានបណ្តុះបណ្តាលកូនខ្មែរយ៉ាងតិច៨០នាក់ ក្នុងជំនាញអភិរក្សថ្ម និងព្យាបាលថ្មប្រាសាទបុរាណ នេះបើតាមការឱ្យដឹងពី លោក គ្រីស្តុស បៀរឃើ (Christoph BUECKER) អ្នកជំនាញអភិរក្សថ្ម របស់ GIZ។ លោក បង្ហាញថា ការបណ្តុះបណ្តាលនេះ បានបែងចែកជាវគ្គ...
ព័ត៌មានលំអិតមករស់នៅខេត្តសៀមរាប និងមានដើមកំណើតជាអ្នកខេត្តឧត្តរមានជ័យ លោក ស៊ន់ វាំងសង់ បានចំណាយពេលច្រើនឆ្នាំរៀនគូរគំនូរតាំងពីកុមារភាព។ ការតស៊ូ និងទេពកោសល្យរបស់លោក បានជំរុញឱ្យលោកប្រែក្លាយពីការគូរគំនូរប្រេង ទៅជាគំនូរឌីជីថល ខណៈលោកបានទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនោះស្នាដៃរបស់លោកភាគច្រើន តែបានបង្ហាញពីប្រាង្គប្រាសាទ និងវីរបុរសរបស់ខ្មែរ។ ចាកចេញពីស្រុកកំណើតនៅឆ្នាំ២០០៩ រយៈពេល១៤ឆ្នាំ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ជាពិសេសលោកបានចំណាយជាច្រើនថ្ងៃ ដើម្បីមកទស្សនាប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.