វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា...

ព័ត៌មានលំអិត

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ប្រមាណជា ២០ប្រទេស បានបង្ហាញថា ពួកគេមានមោទកភាពក្នុងការធ្វើដំណើរមកកាន់កម្ពុជា ជាពិសេសមកកាន់ទឹកដីប្រាង្គប្រាសាទដ៏អច្ឆរិយៈសៀមរាបអង្គរ របស់ប្រទេសនេះ ហើយពួកគេអះអាងថា នឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ នៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមបវរកញ្ញាឯកភពផែនដី (Miss Planet International)...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានចាប់ផ្ដើមបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា រានហាលផ្នែកខាងកើត នៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២...

ព័ត៌មានលំអិត

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន ៥០ភាគរយហើយ

គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយមូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។ លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងសម្រុកធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ...

ព័ត៌មានលំអិត

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានជ្រើសរើសទឹកដីបេតិកភណ្ឌ នៃរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកំសាន្ដ សម្រាប់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ក្នុងរយ:ពេលចាប់ពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០២៤ មានចំនួន ១០៥,៤៨១នាក់។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅ ល្ងាចថ្ងៃទី២៤ ខែមករានេះថា ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ

ក្រុមមគ្គុទេសក៍ទេសចរណ៍មុខប្រាសាទអង្គរវត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដើរទស្សនាប្រាសាទបុរាណ ជាពិសេសទស្សនាប្រាសាទអង្គរ ជួយទទួលយកមគ្គុទេសក៍នាំផ្លូវ ដើម្បីឱ្យបានដឹងពីប្រវត្ដិសាស្ដ្រអង្គរច្បាស់លាស់ ខណៈដែលអ្នកទេសចរខ្មែរមួយចំនួននៅមិនទាន់ស្គាល់ច្បាស់ពីប្រវត្ដិសាស្ដ្រខ្មែរនៅឡើយ។ លោក វ៉ា បូរី ជាមគ្គុទេសក៍ទេសសចរណ៍ ប្រចាំតំបន់ប្រាសាទអង្គរ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាតិកំពុងទៅទស្សនាអង្គរកើនឡើងជាបន្ដបន្ទាប់ ប៉ុន្ដែមានប្រជាពលរដ្ឋខ្មែរមួយចំនួន ពួកគាត់មិនទាន់ស្គាល់ច្បាស់ពីប្រវត្ដអង្គរនៅឡើយ ដែលធ្វើឱ្យការទស្សនាប្រាសាទមិនបានទូលំទូលាយនៅមានមន្ទិលសង្ស័យពីស្ដេចអង្គណាកសាងប្រាសាទអង្គរវត្ដ។ អ្នកនាំផ្លូវទស្សនាប្រាសាទ មានសារៈសំខាន់ខ្លាំងណាស់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ...

ព័ត៌មានលំអិត

ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

ក្រុមអ្នកបោសសម្អាតរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានគេមើលឃើញថា បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែស្រស់បំព្រង។ ជារៀងរាល់ថ្ងៃ សកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវ តំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក។ល។ គឺសុទ្ធសឹងតែដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យ ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម និងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភ: ឆ្នាំ២០២៣។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood...

ព័ត៌មានលំអិត
Page 47 of 112 1 46 47 48 112

Recommended

សូម Like និង Follow ពួកយើង