សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

វត្តអារញ្ញសាគរ ទទួលបានបច្ច័យជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីបន្តសាងសង់កុដិសម្រាប់ទីសេនាសនៈសង្ឃ

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើម រៀបចំបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យបានចំនួន ៤០លាននិង ៦០ម៉ឺនរៀល សម្រាប់បន្តការសាងសង់ដំបូលនៃកុដិថែវ ស្ថិតនៅក្នុងទីតាំងវត្ត។ បើតាម ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅស្រុកបន្ទាយស្រី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនគ្រួសារកូនភ្លោះ ៣នាក់ គ្រួសារទី៤០០ ដែលមានឪពុកឈ្មោះ ម៉ោញ ទន់អ៉ី អាយុ២៥ ឆ្នាំ ម្តាយឈ្មោះ យៀន សុផាន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៦គ្រួសាររស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៧៦គ្រួសារ ក្នុងនោះរបើកដំបូលចំនួន...

ព័ត៌មានលំអិត

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ព្រះសង្ឃនៅតែដើរតួនាទីសំខាន់ក្នុងចូលរួមការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដោយបច្ចុប្បន្ននេះ មានសាលារៀនមួយចំនួនបានស្ថិតនៅក្នុងបរិវេណវត្ត និងមានការជួយគាំទ្រពីវត្ត។ ក្រៅពីនេះព្រះសង្ឃ ក៏បានជួយឧបត្ថម្ភ និងសាងសង់ជាអគារសិក្សា នៅតាមតំបន់ជនបទជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះសង្ឃជាគ្រូចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប រួមជាមួយពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ដោយមានការផ្តួចផ្តើមពី ព្រះវិបុលសត្ថា រី សាត ព្រះគ្រូចៅអធិការវត្តកេសរារាម ក្រុងសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ក្នុងឱកាសបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខលោកប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ប៉ុន្តែពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្ប:តែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង...

ព័ត៌មានលំអិត

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ(មតិយើង) ជូនដល់សាស្ត្រាចារ្យ និសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំពាក់ស្នែង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឃុំពាក់ស្នែង ដោយឥតគិតថ្លៃ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ខេត្តសៀមរាប រួមនិងក្រុមការងារចុះមូលដ្ឋានស្រុក ចុះជួបសួរសុខទុក្ខ ព្រមទាំងមានការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឃុំពាក់ស្នែង ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំពាក់ស្នែងផងដែរ។ លោក អភិបាលស្រុក លើកឡើងថា មិនមែនជាលើកទី១ទេ ដែលក្រុមគ្រូពេទ្យ បានចុះពិនិត្យសុខភាព...

ព័ត៌មានលំអិត

អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 

នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បាននិមន្តចូលរួមព្រះរាជាគណកិត្តិយស ព្រះគ្រូព្រះចៅអធិការវត្តនានា ដែលដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណកិត្តិយស ព្រះវិន័យគណខេត្តសៀមរាប ជាព្រះគ្រូសារធម្មបាលអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាម(វត្តកំពង់ក្តី) បាននិមន្តសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ...

ព័ត៌មានលំអិត

ថវិកាជិត៩ម៉ឺនដុល្លារអាមេរិក ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ ត្រូវបានឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

នៅបរិវេណវត្តរាជបូណ៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឈគ្រប់ជាន់ថ្នាក់ រួមជាមួយអាជ្ញាធរខេត្តសៀមរាប មន្ត្រីរាជការ និងគណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកទំនាក់ទំនងសាធារណៈទាំងអស់...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប នាំយកសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអាន់នៀនម៉ះ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានចុះជួបសំណេះសំណាលល និងនាំយកនូវសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាសាសនិកឥស្លាម ដែលកំពុងសិក្សានៅសាលារៀនអាន់នៀម៉ះ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អែល សៀត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់...

ព័ត៌មានលំអិត
Page 26 of 110 1 25 26 27 110

Recommended

សូម Like និង Follow ពួកយើង