Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹង ពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

ដោយ Pothe Thun
05/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តពង្រឹង ពង្រីកសមាជិកភាព ផ្តួចផ្តើមរៀបចំយុទ្ធនាការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អាណត្តិទី៥ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះលោកជំទាវ ពុំ ចន្ទីនី បានលើកឡើងថា នៅអាណត្តិទី៥នេះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥ បានលើកកម្ពស់ភាពម្ចាស់ការស្ទើរទាំងស្រុង លើការងាររកមូលនិធិ ការងារអភិបាលកិច្ច និងគ្រប់គ្រង។ ទោះបីជាវីរុសកូវីដ-១៩ បានបន្តបញ្ចេញឥទ្ធិពលយ៉ាងខ្លាំងក្លាក៏ដោយ ក៏សាខាកាកបាទក្រហមកម្ពុជា ដៃម្ខាងឆ្លើយតបបានទាំងការជួយជនរងគ្រោះ និងងាយរងគ្រោះ ដៃម្ខាងទៀត “រួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩“ យ៉ាងសកម្ម។ លោកជំទាវបន្តថា ជោគជ័យដែលសាខា-អនុសាខា សម្រេចបាន បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានសម្រេចយកឯកឧត្តម អភិបាលខេត្តជាប្រធានគណៈកម្មាធិការសាខា។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអាណត្តិរបស់ ឯកឧត្តម ទៀ សីហា និង លោកជំទាវ ដែលបានដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្រេចបាននូវសមទ្ធិផលធំៗជាច្រើននៅក្នុងអាណត្តិទី៥ ចាប់តាំងពីឆ្នាំ ២០១៩-២០២៣ តាមវិស័យអាទិភាពទាំង៤ ជាពិសេសបានពុះពារដឹកនាំក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជន កក្រក ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និង បានផ្ដល់អំណោយតាមខ្នងផ្ទះក្នុងតំបន់បិទខ្ទប់ ចំនួន ៧,២៦៦គ្រួសារ។ បានផ្តល់ផ្ទះមនុស្សធម៌ដល់ គ្រួសារងាយរងគ្រោះបំផុត១៨ខ្នង ផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារងគ្រោះ និងងាយរងគ្រោះ ចំនួន ២៣,០៤០គ្រួសារ រកមូលនិធិបានសរុប២,៥៦៦,១៩៥ដុល្លារ និង៣៤៧,៦៧៤,៨០០រៀល ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ គិតជាថវិកាចំនួន១២ម៉ឺនដុល្លារ និងឧបត្ថម្ភដល់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គិតជាថវិកាចំនួន៣ម៉ឺនដុល្លារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលទើបតែងតាំងថ្មី បានមានប្រសាសន៍ដោយប្តេជ្ញាចិត្តថា នៅក្នុងការទទួលភារកិច្ចភារកិច្ចដ៏ថ្លៃថ្លាជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តមសន្យាខិតខំប្រឹងប្រែង ចារណា រិះរកនូវវិធីសាស្ត្រថ្មីៗថែមទៀត រួមជាមួយក្រុមប្រតិបត្តិសាខា ដើម្បីជំរុញការងារនៃវិស័យអាទិភាពទាំង៤ ក្នុងគោលដៅយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្ដុង្គឧត្តម នះ ឱ្យសម្រេចជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ថ្មី

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.