Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

ដោយ Pothe Thun
05/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារជួសជុលនៅការដ្ឋានជ្រុងនិរតី នៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញ ម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត ធ្វើយ៉ាងណាឲ្យត្រូវទៅតាមលំនាំដើមវិញ និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទ និងគោរពតាមធម្មនុញ្ញអង្គរផង។

លោក ឆម ប្រុញ អ្នកជួសជុលប្រាសាទខាងលើ បានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ ហើយបន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះរួចហើយត្រូវរៀបថ្មឡើងវិញ ដែលការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំងលោកក៏ជួយអូសថ្មដែរ។ ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញ និងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយពេលជួបបញ្ហា និងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។

អ្នកជួសជុលម្នាក់ទៀត លោក ភី ផាន បានលើកឡើងដែរថា អ្វីដែលលំបាកសម្រាប់ក្រុមការងារជួសជុលថ្មភក់ គឺការរៀបចំផ្គុំថ្មមិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គីជាចាំបាច់។ បើទោះបីជាការងារជួសជុលប្រាសាទបុរាណ មានការលំបាកយ៉ាងណា ក៏កម្មករជំនាញ ដែលកំពុងរួមគ្នាធ្វើការងារជួសជុលប្រាសាទជាច្រើនមិនបានបង្ហាញអារម្មណ៍នឿយណាយទេ គឺពួកគាត់តែងយកមនសិការ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត ដែលបានចូលរួមអភិរក្ស ជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ ពីព្រោះថារបស់ទាំងនោះមិនមែនជារបស់ក្រុមអ្នកជួសជុលតែម្នាក់ឯងនោះទេ។ ប៉ុន្តែជារបស់មនុស្សខ្មែរគ្រប់រូប ហើយពួកយើងអាចចូលរួមអភិរក្សបាន តាមរយៈរូបភាពផ្សេងៗគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាសាទបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ថ្មី

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ថ្មី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេសឌីជីថល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេសឌីជីថល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.