Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរីកចំរើនទៅមុខបាន នោះគឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ

ដោយ Pothe Thun
05/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរីកចំរើនទៅមុខបាន នោះគឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះកែវមុន្នីរង្សី ហៅវត្តស្នាសង្គ្រាម ក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា វិស័យព្រះពុទ្ឋសាសនា រួមនឹងសាសនាផ្សេងៗទៀតនៅកម្ពុជា អាចរីកចំរើនទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា និងមានជីវភាពល្អប្រសើរផងដែរ។

លោក ពិន ប្រាកដ មានប្រសាសន៍ថា ដោយសារសុខសន្តិភាពនេះហើយ ទើបប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតនៃសេដ្ឋកិច្ច និងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយ និងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ មានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ ហេតុនេះសូមពុកម៉ែបងប្អូននាំគ្នា រក្សាសុខសន្តិភាពនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាគ្រឺះក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិយើងជាបន្តទៅទៀត ដើម្បីទុកជាកេរដំណែលដល់កូនចៅ ជំនាន់ក្រោយរបស់យើង។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា ជាក់ស្ដែងពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឲ្យលោកបានទៅកាន់សុគតិភព នឹងសូមឲ្យកូនចៅដែលនៅមានជីវិតរស់រានឲ្យជួបប្រទះតែសេចក្តីសុខចំរើន។ ជាមួយគ្នានោះក៏ជាការឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដែលជាឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សម្រាប់ទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនដល់ព្រះសង្ឃនាពេលនោះ រួមមាន៖ បច្ច័យ ២.០០០.០០០រៀល អង្គរ ២៥០គីឡូក្រាម ត្រីខកំប៉ុង ១កេស មី ៥កេស ស្ករ ១០គីឡូក្រាម ទឹកស៊ីអ៊ីវ និងទឹកត្រី ៨យូរ ទឹកបរិសុទ្ធ និងទឹកក្រូច ២០កេស រួមនិងទេយ្យវត្ថុមួយចំនួនទៀត៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: សាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា និអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តព្រលឹត ក្នុងស្រុកពួក

ក្រុមប្រឹក្សា និអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តព្រលឹត ក្នុងស្រុកពួក

អាជ្ញាធរខេត្តសៀមរាបណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផល ខណៈបទល្មើសកំពុងបន្តកើតមានគួរឲ្យកត់សម្គាល់

អាជ្ញាធរខេត្តសៀមរាបណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផល ខណៈបទល្មើសកំពុងបន្តកើតមានគួរឲ្យកត់សម្គាល់

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំចំនួនពីរ នៃស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំចំនួនពីរ នៃស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.