Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

ដោយ Pothe Thun
06/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
81
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សាមេជ្រៃ នៃតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប បានទទួលអំណោយសម្ភារៈសិក្សា និងថវិកា ដើម្បីជួយសម្រួលដល់ជីវភាព និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ពីសប្បុរសជនមកពីខេត្តស្ទឹងត្រែង។

នាយិកាសាលាបឋមសិក្សាមេជ្រៃ លោកស្រី ឈួន សុវណ្ណា បានឱ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ មានជីវភាពខ្វះខាតប្រមាណ៩០% ក្នុងចំណោមសិស្សសរុប ២៤៨នាក់ ដែលបណ្ដាលឱ្យពួកគាត់ទៅសិក្សាមិនទៀងទាត់ ស្របពេលដែលទឹកជំនន់នៅបឹងទន្លេសាបកើនឡើង។ លោកស្រីបន្ថថា សាលាបឋមសិក្សាមេជ្រៃ ស្ថិតនៅលើផ្ទៃទឹក នៃបឹងទន្លេសាប ដោយប្ដូរទីតាំងទៅតាមទឹកឡើង និងស្រក ហើយបច្ចុប្បន្នក៏មានអង្គការវ័នឆា ជាដៃគូរជួយជ្រោមជ្រែងនូវអាហារពេលព្រឹក តាមរយៈការិយាល័យអប់រំស្រុកពួក និងមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប។

លោកស្រីនាយកសាលាបឋមសិក្សាមេជ្រៃ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន និងអាជ្ញាធរខេត្ដសៀមរាប ជាពិសេសសប្បុរសជននៅខេត្ដស្ទឹងត្រែង ដែលបាននាំយកថវិកា និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៅសាលានាពេលនេះ។ ជាមួយគ្នានោះអ្នកស្រី ក៏ដូចជាលោកគ្រូអ្នកគ្រូ ក៏សូមស្នើដល់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយសម្រួលដល់មធ្យោបាយដឹកជញ្ជូន ដូចជាទូកជាដើម ដើម្បីឱ្យមានភាពងាយស្រួលក្នុងការអប់រំទាំងគ្រូទាំសិស្សស្របតាមគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាផង។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក នួន សុផានេត គ្រូបង្រៀននៃសាលាបឋមសិក្សាមេជ្រៃ បានឱ្យដឹងថា ការសិក្សារបស់សិស្សានុសិស្សនៅតំបន់នេះ ត្រូវបានអាក់ខានច្រើន ដោយសារបញ្ហាខ្វះខាតក្នុងជីវភាពភាពគ្រួសាររបស់ពួកគាត់ ដូចជាខ្វះមធ្យោបាយធ្វើដំណើរ អាណាព្យាបាលឬឪពុកម្ដាយជាប់រវល់ទៅបំពេញការងារ ហើយសិស្សខ្លះនៅតូចមិនចេះហែលទឹក ខណៈដែលរដូវទឹកជន់ក្នុងបឹងទន្លេសាប។ ជាក់ស្ដែងការលំបាករបស់កុមារី ឆុង គន្ធា រៀនថ្នាក់ទីមួយ ត្រូវបានឪពុកម្ដាយធ្វើពោងស្នោរឱ្យជិះកាត់ទឹកជ្រៅទៅសាលារៀនទាំងប្រឈមនឹងគ្រោះថ្នាក់ជាដើម ប៉ុន្ដែក្រោយពេលមានជំនួយពីសប្បុរសជន កុមារីរូបខាងលើ ក៏បានធ្វើដំណើរទៅសិក្សាបានទៀងទាត់។

តំណាងសប្បុរសជនមកពីខេត្ដស្ទឹងត្រែង លោក មាស ផល្លា បានឲ្យដឹងថា អំណោយជាសម្ភារៈសិក្សា និងថវិកាដែលបាននាំយកមកប្រគល់ជូននាពេលនេះ គឺជាការចូលរួមចែករំលែកទុកលំបាករបស់ប្អូនសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ ជាពិសេសគ្រួសារកុមារី ឆន គន្ធា ដែលកុមារីរូបដែលបានតស៊ូជិះពោងធ្វើពីស្នោរតាមខ្សែទឹកទៅសាលារៀនដោយមិនខ្លាចគ្រោះថ្នាក់នោះឡើយ។ តាមរយៈការតស៊ូនេះ លោកក៏ដូចជាសប្បុរសជនផ្សេងទៀត មានចិត្ដអាណិតអាសូរពីការលំបាករបស់កុមារី ទើបបានចូលរួមលើកទឹកចិត្ដដើម្បីឱ្យកុមាររីរូបនេះ និងប្អូនៗផ្សេងៗទៀតមានទឹកចិត្ដតស៊ូទៅរៀនបន្ដទៀត ទោះពួកគាត់ប្រឈមនឹងគ្រោះថ្នាក់នៅលើផ្ទៃទឹកក៏ដោយ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាមេជ្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.