នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំដល់ក្រុមការងារបន្តក្ដាប់ឱ្យបានរាល់បញ្ហាប្រឈម ជំរុញដោះស្រាយឱ្យបានទាន់ពេលវេលា

ក្នុងកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានណែនាំដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តធ្វើយ៉ាងណាក្ដាប់ឱ្យបានរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជំរុញការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកស្រី ម៉ននី...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ចូលទៅប្រាសាទបន្ទាយធំ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១ ៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវវៀងតំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ និងប្រាសាទព្រះខ័ន ជាលក្ខណៈផ្លូវលំដែលសម្បូរទៅដោយដើមឈើតូចធំ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំសង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្ដោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន “មានហូប មានប្រើ មានបាន និងមានរហូត” ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។ ឯកឧត្តម...

ព័ត៌មានលំអិត

ICC Angkor រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤០ រយៈពេល២ថ្ងៃ លើទឹកដីនៃខេត្តសៀមរាប

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor) និងសំបូរព្រៃគុក បានបើកជាផ្លូវការ នូវកិច្ចប្រជុំបច្ចេកទេសលើកទី៤០ ស្ដីពីកិច្ចការពារនិងអភិរក្សបេតិកភណ្ឌ ដែលកិច្ចប្រជុំដំណើរការទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ នៃខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសនេះដែរ ប្រព្រឹត្តិទៅក្រោមការសម្របសម្រួលពីសហប្រធាន លោក Kensuke Nagase ជារដ្ឋមន្ត្រី...

ព័ត៌មានលំអិត

គណៈប្រតិភូខេត្តសៀមរាប អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានដឹកនាំគណៈប្រតិភូខេត្តសៀមរាប អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវគ្គតម្រង់ទិស ស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ (Kobo Toolbox) ជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យស្របទៅនឹងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ។...

ព័ត៌មានលំអិត

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ នៅសាលាស្រុកប្រាសាទបាគង នៅថ្ងៃទី១៣ ខែមិថុនានេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានបង្ហាញថា ច្បាប់ស្ដីពីសំណង់ មាន២២ជំពូក និង១១១មាត្រា ដែលជាច្បាប់ធានាដល់គុណភាពសន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ បង្កើនការជឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ និងបន្តលុបបំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយក្នុងសង្គម តាមរយៈការចូលរួមដោះស្រាយទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍...

ព័ត៌មានលំអិត

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន

គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាបបានអនុវត្តដូចភ្លៀងរលឹមនូវគោលនយោបាយទាំងនោះ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន។ លោកវរសេនីយ៍ទោ អ៊ុច សុខេន អធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្ដេជ្ញាជំរុញគុណភាពនៃផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក លោក ថោង បញ្ញាវ័ន្ត បានបង្ហាញថា ចក្ខុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគត ធ្វើយ៉ាងណាត្រូវផ្ដល់សេវាមួយប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅក្រៅតំបន់ ជាពិសេសមន្ទីរពេទ្យមានគោលដៅខ្ពស់ក្នុងការផ្ដល់សេវាដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋទូទៅ ហើយមន្ទីរពេទ្យនេះនឹងត្រៀមប្រែងក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ។ ថ្លែងប្រាប់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ថោង...

ព័ត៌មានលំអិត
Page 13 of 304 1 12 13 14 304

Recommended

សូម Like និង Follow ពួកយើង