នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធីប្រកូតកីឡាផ្សេងៗទៀត

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី១ របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មានតាមប្រពន្ធ័ Zoom និងចូលរួមប្រជុំផ្ទាល់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំ និងជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយ ស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធី...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត...

ព័ត៌មានលំអិត

អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន ( ២០២១-២០២៦ ) លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា ចាប់ពីអាយុ១២ឆ្នាំដល់២៤ឆ្នាំ ចំនួន២.៥លាននាក់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ពួកគេ ក្នុងនោះ១លាននាក់ដោយផ្ទាល់ និង១.៥លាននាក់ដោយប្រយោលតាមរយៈនៃប្រព័ន្ធ Online Zoom...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្រកាសថាក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ាន បន្ទាប់ពី JICA វាយតម្លៃបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨កន្លងទៅ ហើយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង និង ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។ លោក លី សំរិទ្ធ...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីអនុម័តលើរបៀបវារៈចំនួន៣។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា នៅក្នុងនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។ ២-សេចក្តីព្រាងច្បាប់ស្តីពី...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប មានរយៈពេលជាង១១ខែហើយ ហើយគ្រោងនឹងបញ្ចប់ការស្ថាបនាផ្លូវថ្នល់នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ដូច្នេះក្រោយពីបញ្ចប់ការសាងសង់ផ្លូវទាំង ៣៨ខ្សែហើយនោះ នឹងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ សក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌...

ព័ត៌មានលំអិត

រដ្ឋសភាបន្តសម័យប្រជុំលើកទី៦នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។ ក្នុងសម័យប្រជុំរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៤...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាធអិបតី ដឺកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥...

ព័ត៌មានលំអិត

វឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជិត ៨៤%

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យ និងរបាយការណ៍ថ្មី គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២១ ស្តីពីវឌ្ឍនភាពការងារ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ដោយភ្ជាប់ជាមួយការរំពឹងទុកថា ជាសក្តានុពលរួមដំណើរជាមួយផែនការមេរយ:ពេល ១៥ឆ្នាំ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប មានប្រវែងសរុបជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកា របស់រាជរដ្ឋាភិបាលប្រមាណជាង ១៤៩លានដុល្លាអាមេរិក...

ព័ត៌មានលំអិត

មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ មន្ទីរបរិស្ថានខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភុក្រសួងបរិស្ថាន រួមជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាបជាច្រើននាក់ផងដែរ។ ឯក ឧត្តម សៅ សុភាព...

ព័ត៌មានលំអិត
Page 159 of 304 1 158 159 160 304

Recommended

សូម Like និង Follow ពួកយើង