Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម សម្រាប់កីឡាវាយសីថ្នាក់ជាតិ ឆ្នាំ២០២១ !

ដោយ Pothe Thun
31/01/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានកីឡា
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 សហព័ន្ធកីឡាវាយសីកម្ពុជា សម្រេចបានការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមជំនាញលើទីលានប្រកួត ក្រោមការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីត្រូវបានអាក់ខានរយ:ពេល២ឆ្នាំជាប់ៗគ្នា ដោយសារវិបត្តិកូវិដ-១៩ !

ឆ្នាំ២០២៣ គឺជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដើម្បីឆ្លើយតបទៅនឹងកិត្តិយសដ៏មហាឧត្តុងឧត្តមនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានត្រៀមលក្ខណ:សព្វបែបយ៉ាង ទាំងគ្រូបង្វឹក ទាំងកីឡាករ កីឡាការិនី ទាំងអាជ្ញាកណ្តាល និងចៅក្រម ឲ្យមានសមត្ថភាពក្នុងកម្រឹតអន្តរជាតិ។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅក្លឹបកីឡាវាយសីខេត្តសៀមរាប ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមអាជ្ញាកណ្តាល-ចៅក្រមកម្រឹតថ្នាក់ជាតិឆ្នាំ២០២១ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ បានដំណើរការអស់រយ:ពេល២ថ្ងៃកន្លងមក។ សិក្ខាកាម មានចំនួន៣០នាក់ ក្នុងនេះស្រ្តី៣នាក់ ជាមន្រ្តីរបស់សហព័ន្ធកីឡាវាយសីកម្ពុជាចំនួន៣នាក់ មន្រ្តីសម្ព័ន្ធកីឡាវាយសីរបស់បណ្តាខេត្តចំនួន៨ ស្មើនឹង១៧នាក់ និងមន្រ្តីមកពីបណ្តាក្លឹបកីឡាវាយសីចំនួន៤ផ្សេងទៀត ស្មើនឹង១០នាក់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

ឯកឧត្តមបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ សហព័ន្ធកីឡាវាយសីកម្ពុជា បានខិតខំទំនាក់ទំនងរកប្រភពធនធានពីក្រៅប្រទេស និងស្វែងការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ដើម្បីពង្រឹងថ្នាលបំពាក់បំប៉នដល់ក្រុមកីឡាករ ប៉ុន្តែ២ឆ្នាំកន្លងមកនេះ ការបណ្តុះបណ្តាលត្រូវបានអាក់ខានដោយសារវិបត្តិកូវីដ-១៩ ។ អ្វីជាការកត់សំគាល់ ថ្មីៗនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានតភ្ជាប់ប្រភពធនធានជំនួយមួយផ្នែកធំ ពីក្រសួងអបរំ យុវជន និងកីឡា ដើម្បីជួយឧបត្ថម្ភលើការងារហ្វឹកហ្វឺន រួមទាំងមានការជួយឧបត្ថមពីសប្បុរសជន ក្នុង និងក្រៅប្រទេសផងដែរ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំដៅពង្រីកសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមវាយសីកម្ពុជា ឲ្យកាន់តែរឹងមាំ មានបទពិសោធន៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវ: ក្នុងការអភិវឌ្ឍសមត្តភាពជាអាជ្ញាកណ្តាល-ចៅក្រម កម្រឹតលំដាប់តំបន់ និងកម្រឹតអន្តរជាតិ នាថ្ងៃអនាគត៕

 

អត្ថបទ និងរូបភាព: លោកងិន គីមឡេង និងលោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ធកីឡាវាយសីសហព័ន្ធកីឡាវាយសីកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

7 Finest Android os us open online beting Gambling Programs Aug 22

អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ 

អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ 

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យ និងសិក្សាការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ លើហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យ និងសិក្សាការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ លើហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.