សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ហៅកាត់ថា ក.ប.ប បានចាប់ផ្តើមមមាញឹកក្នុងការផ្សព្វផ្សាយ និងអនុវត្ត នូវប្រកាសអន្តរក្រសួងលេខ៖ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ សកម្មភាពផ្សព្វផ្សាយ និងអនុវត្តប្រកាសនេះ គឺធ្វើឡើងតាមទីតាំងគោលដៅមួយចំនួនដូចជា៖ តាមស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈ...
ព័ត៌មានលំអិតឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ ទី៥ នៅក្នុងខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់ ក្នុងក្រុងសៀមរាប គឺដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ឱ្យបងប្អូនប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈមួយប្រកបដោយប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងចៀសវាងការខាតបង់ថវិកាដោយប្រើប្រាស់សេវារត់ការខាងក្រៅបន្ថែម ដូច្នេះចាប់ពីថ្ងៃនេះតទៅ...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់។...
ព័ត៌មានលំអិតតាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បានសរសេរលិខិតគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដែលបានផ្តល់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ ព្រមទាំងកងទ័ពនៃយោធភូមិភាគទី៤ មកជួយចាក់វ៉ាក់សាំង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប, ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន និង មន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូបទៀត...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងនៅស្រុកចំនួន ៣ស្រុកផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន៣១៥,៧៣៥នាក់ហើយ ដែលការចាក់វ៉ាក់សាំងដូសទី១ ដំណាក់កាលទី២នេះ អាចរួចរាល់មុនការគ្រោងទុក។ បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានអោយដឹងនៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ព័ត៌មានលំអិតបើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែក្កដានេះថា យុទ្ធនាករចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅតាមក្រុង/ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប រួមមាន៖ ក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកពួក និងស្រុកក្រឡាញ់ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សរុបបានចំនួន...
ព័ត៌មានលំអិតលោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោកឱសថការី លឹម...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សរុបមានចំនួន ២៥៥ ៩០៧នាក់ ស្រី ១៣២ ០៧០នាក់។ ក្នុងនោះនៅតាមបណ្ដារក្រុង/ស្រុក ទាំង១២ ក្នុងខេត្តសៀមរាប ដែលបានចាក់រួមមាន៖ ១-ក្រុងសៀមរាប ចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា...
ព័ត៌មានលំអិតអាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននូវផ្សារចំនួន២ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារចំនួន ១១នាក់ មានផ្ទុកមេរោគកូវីដ-១៩។ បើតាមលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ខេត្ដសៀមរាប បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.