នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម សាងសង់ប្រព័ន្ធលូ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប និងគម្រោងសាងសង់ផ្លូវមេតុង និងប្រព័ន្ធលូ ក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ជាមួយការសាងសង់លូរំដោះទឹក១ខ្សែ ក្នុងសង្កាត់ជ្រាវ នៃខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវមេតុងអាមេ១ខ្សែ ជាមួយនឹងគម្រោងសាងសង់លូជ្រុងភ្លោះ ក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក...

ព័ត៌មានលំអិត

សិស្សនគរបាលជាតិ ១៦២នាក់ បានបញ្ចប់ការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន ១៦២នាក់ ស្រី២៩នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប និងពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង ១,៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ជាអំណោយរបស់...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីតាមវិស័យក្រោមឱវាទមន្ទីរកសិកម្ម ព្រមទាំងអង្គការដៃគូនានាក្នុងខេត្តសៀមរាបទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស ដោយគួរណែនាំដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់សិក្សាពីការផលិតនិងខ្សែច្រវាក់តម្លៃទីផ្សារ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវនិងដាំបន្លែ និងថែរក្សាទីផ្សាឱ្យបានគត់មត់។ ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឺះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ ដើម្បីធ្វើការពិភាក្សាជុំវិញការត្រៀមរៀបចំដំណើរទស្សនៈកិច្ចសិក្សា ដកស្រង់ និងផ្លាស់ប្ដូរបទពិសោធន៍ការងារផលិតកម្មវិធី Twin Radio កម្ពុជា-ថៃ នៅចុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នៅខេត្តសៀមរាប។ លោក លុកស៊ីត...

ព័ត៌មានលំអិត

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជិតមួយគីឡូម៉ែត្រ ក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលផ្លូវនេះកំពុងកសាងជិតរួចរាល់ហើយដោយមូលនិធិឃុំ។ ប្រជាពលរដ្ឋ រស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា កន្លងមកផ្លូវខ្សែនេះមានការលំបាកធ្វើដំណើរដោយនៅរដូវវស្សាទឹកលិច និងពេលរដូវប្រាំងមានជង្ហុកធំៗ។ ចំនែកផ្លូវថ្មីដែលកំពុងស្ថាបនានេះជាផ្លូវបេតុងថ្មីធំទូលាយ ដែលវានឹងជួយសម្រួលការធ្វើដំណើរប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិកម្ម ងាយស្រួលសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាពិសេសជួយលើកស្ទួយកម្ពស់ជីវភាព...

ព័ត៌មានលំអិត

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ចំនួនពីរកន្លែង គឺទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និង ទី២ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ មានទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការព្រមគ្នានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះ នៅបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ក្រោមអធីបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី...

ព័ត៌មានលំអិត

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

ថ្លែងក្នុងទិវាជាតិនៃការចងចាំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី លើកឡើងថា ទោះកន្លងផុតអស់ជិត ៤០ឆ្នាំហើយក្ដី ប៉ុន្តែប្រជាជនកម្ពុជាគ្រប់ៗរូប នៅតែចងចាំមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ –...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភានៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីតាមយន្តការឈ្នះៗ

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដម ស ថាវី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើការដោះស្រាយសំណូមពររបស់ពលរដ្ឋ ក៏ដូចជាការដោះស្រាយទំនាស់ដីធ្លីក្នុងមូលដ្ឋាន ដោយប្រើយន្តការឈ្នះៗ ដែលដាក់ចេញដោយសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម ស ថាវី បានលើកឡើងបែបនេះ នៅក្នុងវេទិការសាធារណៈ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅភូមិ លៀប...

ព័ត៌មានលំអិត
Page 98 of 304 1 97 98 99 304

Recommended

សូម Like និង Follow ពួកយើង