Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យម ចំនួនជាង៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ

ដោយ Pothe Thun
18/10/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
93
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យមចំនួន៤៤សាលា ស្ថិតនៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់ បានបើកដំណើរការឲ្យបង្រៀន និង រៀនសាកល្បងជាផ្លូវការហើយ ខណៈសាលាកម្រិតបឋមសិក្សាចំនួន១២៩សាលា គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែតុលាខាងមុខនេះដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និង ជាអនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង តាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជម្រាបដល់រដ្ឋបាលរាជធានីនិងខេត្តទាំងអស់ ឲ្យធ្វើការពិចារណា និង គិតគូរឲ្យបានហ្មត់ចត់ បើកដំណើរ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យ និង វាយតម្លែការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ជាប្រធាន និង មានឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថា្នក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលក្រុងស្រុកក្នុងទូទាំងខេត្ត ជាអនុប្រធាន និង សមាជិក នៃគណៈកម្មការនេះ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា មុននឹងយើងបើកសាលារៀនវិញនៅថ្ងៃនេះ យើងបានឆ្លងកាត់នូវដំណាក់កាលនៃការត្រួតពិនិត្យ និងវាយតម្លៃច្រើនករណីណាស់ គឺ ៖ ១. បើកនៅតាមសាលានៃបណ្ដាស្រុកដែលមានហានិភ័យទាប ដោយអនុវត្តការរៀនតាមបណ្ដុំ មិនលើសពី១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល និង ផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ សម្រាប់តំបន់មានហានិភ័យមធ្យម , ២.ពិនិត្យលទ្ធភាពលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា និង ៣.ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀន នៃស្រុកមួយចំនួនដែលបានដាក់ពាក្យស្នើសុំ ស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវមានទីកន្លែងសម្រាប់លាងដៃនឹងសាប៊ូ លាងដៃនឹងអាល់កុល ការត្រួតពិនិត្យកម្ដៅ និង សិស្សានុសិស្សត្រូវពួកម៉ាស់គ្រប់ៗគ្នា និង គ្រប់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀននិងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀននិងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ផងដែរ ដូច្នេះការបើកសាលារៀនឡើងវិញនៅថ្ងៃនេះ មានវិទ្យាល័យចំនួន១៤ កន្លែង និងអនុវិទ្យាល័យចំនួន ៣០កន្លែង ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់ ហើយលក្ខខ័ណ្ឌឬវិធានការសម្រាប់ដំណើរការបើកសាលារៀនឡើងវិញនោះគឺ គណៈកម្មការ ឬអាជ្ញាធរមូលដ្ឋាន ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនោះគឺត្រូវតែពិនិត្យស្ថានភាពតំបន់ ។

លោក លី ប៊ុនណា មានប្រសាសន៍បន្ថែមថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ខណៈការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកញ្ញាឆ្នាំ២០២០ នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដាអនាម័យ ការអនុវត្តវិធានការ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងការធ្វើតេស្តសំណាកគ្រូបង្រៀន មុនបើកសាលាបង្រៀនសិស្ស ជាដើម ហើយដើម្បីឲ្យដំណើរការសិក្សានេះ ប្រកបដោយភាពរលូននោះ ការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាលរបស់សិស្ស ក្នុងការត្រួតពិនិត្យសុខភាព និងសកម្មភាពរបស់កូនខ្លួនឯង គឺជាផ្នែកមួយដែលមានសារៈសំខាន់ជាទីបំផុត ។

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀតដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០ កន្លែង , សាលាបឋមសិក្សាចំនួនជាង ៥១៤ កន្លែង , មានអនុវិទ្យាល័យ ចំនួន៨២កន្លែង មានវិទ្យាល័យ ចំនួន៤១កន្លែង ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបភាព ៖ សហការី

Tags: គ្រឹះស្ថានសិក្សារដ្ឋបើកសាលារៀនឡើងវិញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.