Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

ដោយ Pothe Thun
18/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ លោក Liu Zhijie (លី ជីជា) ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំយកអំណោយរបស់ការិយាល័យកុងស៊ុលចិន រួមមាន ៖ ម៉ាស់KN95 ៨កេស , ម៉ាស់ពេទ្យ ៣២កេស , ថ្នាំ LIAN HUA QING WEN ចំនួន ៣២កេស ,សៀវភៅអភិបាលកិច្ចប្រទេសចិន ភាគ២ ភាគ៣ ជាភាសាអង់គ្លេស១២០ក្បាល , ទស្សនាវដ្តីខ្មែរ ៦កេស , Renovation Fee ចំនួន ២ pcs និង រ៉ឺម៉ក់ម៉ូតូកង់បី ចំនួន២គ្រឿងមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សំខាន់រដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលតែងតែចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងគ្រាំបាកគ្រប់កាលៈទេសៈ ដែលកាយវិការនេះ គឺជាវប្បធម៌មួយក្នុងការចែករំលែក ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នាពេលបច្ចុប្បន្ន ហើយអំណោយទាំងនេះរដ្ឋបាលខេត្តនឹងធ្វើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតាមបណ្តាក្រុង ស្រុក ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា រយៈកាលកន្លងមកអាជ្ញាធរខេត្ត តែងតែបានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវធ្វើការសម្របខ្លួនរៀនរស់នៅទៅតាម គន្លងបែបថ្មី ជាមួយកូវីដ-១៩ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទោះបីបងប្អូនបានចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ពិតមែន ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដ-១៩ មិនរើសអើងដល់បុគ្គលណាម្នាក់ឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយជាភេសជ្ជៈ និងម៉ាស់ មិនជ្រាបទឹក ពីក្រុមហ៊ុន B’lue Cambodia សម្រាប់ចែកជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយជាភេសជ្ជៈ និងម៉ាស់ មិនជ្រាបទឹក ពីក្រុមហ៊ុន B’lue Cambodia សម្រាប់ចែកជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.